Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លេខា​បក្ស​កុម្មុយនិស្ត ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន



​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩និង​០៥​នាទី​ព្រឹក​ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ នេះ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ទទួល​ជួប ​លោក ឈិន ហាវ លេខា​បក្ស​កុម្មុយនិស្ត​ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន នៅ​ទីស្ដីការ​ក្រសួង​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​លេខា​បក្ស​កុម្មុយនិស្ត​ខេត្ត​យូ​ណាន​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ឯកឧត្ដម ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ ទៅកាន់​ខេត្ត​សៀមរាប ​នៃ​ប្រទេស​កម្ពុជា ដោយបាន​ចាត់ទុកថា​ដំណើរ​ទស្សនកិច្ច​នោះ​ ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ​។

ជាមួយ​នោះ ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សំដែង​ការអបអរសាទរ​ចំពោះ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច នៅ​ខេត្ត​យូ​ណាន ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ជិត 9 ភាគរយ និង​មាន​ផ្ទៃដី​ធំ​ជាង​ប្រទេស​កម្ពុជា​ពី​ដង ហើយ​មាន​ប្រជាពលរដ្ឋ​រស់នៅ​រហូត​ជាង​បី​ដង​ នៃ​ប្រជាជន​កម្ពុជា ហើយ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏​សម្ដែង​ក្តី​រីករាយ​នៅពេល​ដែល​ឃើញ​ទំនាក់ទំនង​រវាង​ខេត្ត​យូ​ណាន ក៏ដូចជា​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​ប្រទេស​កម្ពុជា រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ហើយ​តែ​រហូតមក​ដល់ពេលនេះ​ឈរ​នៅ​លំដាប់​ នៃ​ទំនាក់ទំនង​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ ក៏​ដូចជា​ធូរ​នៅលើ​ស្ថាន​ភាពជា​មិត្ត​ជិតស្និទ្ធ ដឹង​ជា​អ្នកជិតខាង​ល្អ នឹង​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ដំណើរ​ទស្សនកិច្ច​របស់ ​ឯកឧត្ដម ​នាពេលនេះ​ បានរួម​ចំណែក​កាន់តែ​ប្រសើរ​ថែមទៀត​នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ជំនួប ក៏​មាន​ពិធី​ចុះហត្ថលេខា​រវាង​ភាគី​ចិន និង​លោកជំទាវ​អគ្គនាយក​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​គឹម​ថា ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu