Ad Code

ស្រី​ម្នាក់​ធ្លាក់​ពីលើ​អគារ កំពស់ ១០​ជាន់ បណ្ដាល​ឲ្យ​ស្លាប់​លើ​កំនរ​ខ្សាច់ សង្ស័យ​លោត​សម្លាប់ខ្លួន



ភ្នំពេញ ៖​ ស្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ ធ្លាក់​ពីលើ​អគារ​មួយ​កន្លែង ដែល​មាន​កំពស់​រហូត​ដល់​១០​ជាន់ មក​ក្រោម ចំ​លើ​គំនរ​ខ្សាច់ បណ្ដាល​ឲ្យ​ស្លាប់ យ៉ាង​អាណោច​អធម៌ សង្ស័យ លោត​សម្លាប់ខ្លួន។ ករណីនេះ​ត្រូវ​បាន សមត្ថកិច្ច​ដាក់​ការសង្ស័យ នារី​រងគ្រោះ​មាន​វិ​ប​ត្តិ ផ្លូវ​ចិត្ត ធ្វើ​អត្តឃាត​ខ្លួន​ឯង។



ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង​ កាលពី​​វេលា​ម៉ោង​១២និង​១០​នាទី​យប់ ​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ កែង​និង​ផ្លូវ​លេខ​២៧៨ ត្រង់​ចំណុច​ខាងកើត​វត្ត​មហាមន្ត្រី ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន។



តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើ​ត​ហេតុ អ្នកជិតខាង ពុំ​បាន​ឮ ឬ​មាន​បញ្ហា អ្វី​នោះ​ទេ ក្រោយមក ក៏​ស្រាប់តែ​ឮ សម្លេង​ធ្លាក់​ក្ដុក​មក​ក្រោម ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ដើរទៅ​មើលឃើញ នារី​ម្នាក់ ស្លាប់​លើ​គំនរ​ខ្សាច់​យ៉ាង​អាណោច​អធម៌ ដោយ​ផ្ទៃមុខ​ស្ត្រី​រូប​នោះ​មាន​ស្នាម​បែក​មុខ និង​មាន​ឈាម​ផង​ដែរ។ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច សព​ស្ត្រី​រងគ្រោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ នារី​រងគ្រោះ ជា​កម្មករ​សំណង​នៅ​ទីតាំង​ខាងលើ។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែង​កើតហេតុ បាន​យក​ខ្សែ​មក​ព័ទ្ធ​ជុំវិញ​សព រួច​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កោសល្យវិច័យ​សព​រងគ្រោះ​ខាងលើ។ តាម​ជំហាន​ដំបូង សមត្ថកិច្ច​សន្និដ្ឋាន​ថា ​ជា​ករណី​អត្តឃាត​លោត​សម្លាប់ខ្លួន ដោយសារ​មាន​វិ​ប​ត្តិ​ តែ​ទោះបីជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ច្បាស់ ពី​មូលហេតុ នៅឡើយ​ទេ។



​ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ឲ្យ​រថយន្ត​សាមុយ​ដឹក​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​សាច់ញាតិ​មក​ទទួល​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu