Ad Code

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចែក​ទឹកបរិសុទ្ធ​កម្ពុជា​១​ម៉ឺន​កេស​ជូន​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​កង្វះ​ទឹក​ស្អាត​ក្នុង​ខេត្តតាកែវ



ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀរ​កម្ពុជា បាន​ចូលរួម​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​១០០០០​កេស​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៥០០​គ្រួសារ​ដែល​កំពុង​ខ្វះ​ទឹកស្អាត​សម្រាប់​ទទួលទាន និង​ប្រើប្រាស់ មកពី​ឃុំ​អង្គ​កែវ ឃុំ​ប្រាំបី​មុំ និង​ឃុំ​អន្លុង ក្នុងស្រុក​ទ្រាំង ខេត្តតាកែវ។



លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​សបាន​មានប្រសាសន៍ថា ​ការចែក​ទឹក​ស្អាត​នេះ​គឺជា​ការ​ប្តេ​ច​ជ្ញា​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ខ្មែរ​១០០% ក្នុង​ការ​ចូល​រួម​ចំណែក​ជាមួយ​អាជ្ញាធរ​ខេត្ត និង​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ប្រឈម​តាម​មូលដ្ឋាន​ទូទាំងប្រទេស​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ​។​ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​នាំ​យក​ទឹកបរិសុទ្ធ​ចំនួន​១០០០០​កេស និង​ទឹក​ស្អាត​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​កង្វះ​ទឹកស្អាត​ក្នុង​ឃុំ​ម្សាក្រង ខេត្តកំពង់ធំ​។



កន្លងមក​ក្រុមហ៊ុន ក៏បាន​នាំ​យក​ទឹក​ស្អាត​និង​ទឹក​ពិសា​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ខេត្តកំពង់ស្ពឺ​កាលពី​ឆ្នាំ​២០១៦ និង​ខេត្តក្រចេះ​នៅ​ឆ្នាំ​២០១៨ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ​កង្វះ​ទឹកស្អាត​ម្តងៗ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu