ឧត្តរមានជ័យ ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទីព្រឹក នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ហុង ចំរើន ស្នងការរងទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ មានការចូលរួមដោយ លោកនាយ នាយរង ការិយាល័យជំនាញ លោកអធិការ អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ លោកនាយ នាយរងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ និងមន្ត្រីជំនាញ វត្តមានសរុបចំនួន២០នាក់ ដែលមានខ្លឹមសារ ចំនួន០៣ដូចខាងក្រោម ៖
១-ផ្សព្វផ្សាយសេចក្តីអំពាវនាវ របស់ក្រសួងមហាផ្ទៃ ស្ដីពីបង្ការគ្រោះថ្នាក់អគ្គិភ័យ
២-ត្រួតពិនិត្យកម្លាំង និងលក្ខណៈបច្ចេកទេសរថយន្តអគ្គិភ័យ
៣-ផ្សព្វផ្សាយពីអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕
Source: Kampuchea Thmey Daily
0 Comments