Ad Code

ស៊ឹម ថៃ​ណា បញ្ចេញ​ប្រតិកម្ម​ ក្រោយពេល​មានការ​រិះគន់​លើ​ករណី​ស្លៀកពាក់​សិច​ស៊ី ​បញ្ចេញ​សាច់​ខ្ចី​



​ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​អ៊ឹម​ ទឹកមុខ​មាន​មន្ត​ស្នេហ៍ កញ្ញា ស៊ឹម ថៃ​ណា ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ​និង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ មានការ​ភ្ញាក់ផ្អើល ចាប់អារម្មណ៍​ខ្លាំង ​ក្រោយ​ពេលដែល​តារា​ស្រី​រូបនេះ​ បាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ បង្ហាញ​គល់​សុដន់ ​ជា​សាធារណៈ​នៅលើ​បណ្ដាញ​សង្គម​។​

ការទម្លាយ​រូបភាព​សិច​ស៊ី​របស់​ តារាចម្រៀង​ស្រី​ កញ្ញា ស៊ឹម ថៃ​ណា ពេលនេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​យល់ឃើញថា​ នេះ​ អាចជា​ចេតនា​របស់​នាង​ ដើម្បី​ទាញ​យក​ការចាប់អារម្មណ៍​ពី​ទស្សនិក​ជន​ ខណៈដែល​អាជីព​សិល្បៈ​របស់ ថៃ​ណា អំឡុង​ពេល​មួយ​រយៈ​ចុងក្រោយ​នេះ ​ហាក់​ស្ងប់ស្ងាត់​ច្រើនជាង​ពេលមុនៗ​ផង​នោះ​។​

តាមរយៈ​ការ​បង្ហោះ​រូបភាព​សិច​ស៊ី​របស់ ​កញ្ញា ស៊ឹម ថៃ​ណា​ ខាងលើ​នេះដែរ ​ភ្លាមៗ​នោះ ​មិន​ត្រឹមតែ​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ចាប់អារម្មណ៍​ចូល Comment បញ្ចេញមតិ​រិះគន់​ និង​សរសើរ​ខ្លះ​នោះ​ទេ​ គឺមាន​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ ក៏បាន​យកទៅ​សរសេរ​ចុះផ្សាយ​ព្រោងព្រាត​ផង​ដែរ​។​

ប៉ុន្តែ​ នាង​ក៏បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​វិញ​ដែរ​ថា ​ជាតិ​នេះ​ខ្លួន​គ្មានអ្វី​បង្អួត​គេ​ទេ​ក្រៅពី​កេរ្តិ៍​ដែល​ម៉ែ​ចែក​ឲ្យ​ និង​សម្រស់​បន្តិច​បន្តូច​ហ្នឹង​។​

កញ្ញា ស៊ឹម ថៃ​ណា បានបញ្ជាក់​បែបនេះ​ថា ​អរគុណ​បងប្អូន​ខាង​សារព័ត៌មាន​…​កើតមក​មួយ​ជាតិ​ធាតុ​មួយ​ចាន ​គ្មាន​អ្វី​អួត​នឹង​គេ​ទេ​ ក្រៅពី​កេរ្តិ៍​ដែល​ម៉ែ​ចែក​ឲ្យ ​គឺ​សម្រស់​បន្តិចបន្តួច​នេះ​។​

សូមបញ្ជាក់ថា​ ការបញ្ចេញ​ប្រតិកម្ម​របស់​តារាចម្រៀង​ កញ្ញា ស៊ឹម ថៃ​ណា ខាងលើនេះ​ ធ្វើឡើង​ស្រប​ពេល​ដែល​នាង​បាន​បង្ហោះ​នូវ​រូបភាព​សិច​ស៊ី​មួយ​សន្លឹក​ភ្ជាប់​នឹង​ការ​សរសេរ​ថា មនុស្ស​ខ្ញុំ​អាក្រក់​ត្រង់​ថា​គិត​អ្វី ចង់​អ្វី​ គឺ​និយាយ​ភ្លាម ​ចរិត​ហ្សីន​ គឺ​អញ្ចឹង​ អត់​ក្រែង​ចិត្ត​អ្នកណា សុំទោស​ដល់​អ្នក​ដែល​ទទួលរង​….​។​ ប៉ុន្តែ​ទន្ទឹមគ្នា​នោះដែរ​ ក៏​ស្រាប់តែ​មានការ​រិះគន់​មួយចំនួន​ពី​មហាជន​លើ​ករណី​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu