Ad Code

មេបញ្ជាការ​អាមេរិក ​៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម ​គឺ​នៅ​ឆ្ងាយ​ពី​ទីបញ្ចប់



មេបញ្ជាការ​ជាន់ខ្ពស់​អា​មេ​រិ​កនៅ​តំបន់​មជ្ឈិមបូព៌ា ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សម្ព័ន្ធមិត្ត​នៅក្នុង​ប្រទេស​ស៊ី​រី​ចាំបាច់​ត្រូវ​រក្សា​ការ​វាយលុក​យ៉ាង​ប្រុងប្រយ័ត្ន​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​ដោយសារតែ​ពួកគេ​នៅតែ​មិនទាន់​បែកបាក់​គ្នា​ ហើយ​កំពុង​ត្រៀមខ្លួន​សម្រាប់​ការបះបោរ​ជាថ្មី​បើទោះបីជា​មានការ​លុបបំបាត់​មូលដ្ឋាន​របស់​ពួកគេ​ក៏ដោយ។

លោក Joseph Votel ប្រធាន​បញ្ជាការ​កណ្តាល​អាមេរិក​បាន​ប្រាប់​សភា​ថា “​ការកាត់បន្ថយ​រដ្ឋ Caliphate គឺជា​សមិទ្ធផល​ផ្នែក​យោធា​ដ៏​មហិមា​មួយ​ប៉ុន្តែ​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម ISIS និង​ភាពជ្រុលនិយម​ហិង្សា​គឺ​នៅ​ឆ្ងាយ​ពី​ទីបញ្ចប់​ណាស់​ហើយ​បេសកកម្ម​របស់​យើង​នៅតែ​ដដែល​”​។​

លោក Votel ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ចូលនិវត្តន៍​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​បាន​ប្រាប់​គណកម្មាធិការ​សេវា​ប្រដាប់អាវុធ​សភា​ថា ដំណាក់កាល​បន្ទាប់​នៃ​ការប្រយុទ្ធ​គឺ​នឹងត្រូវ​ដោះស្រាយ​ជាមួយ​មេដឹកនាំ ក្រុម​យុទ្ធជន​និង​អ្នកសម្របសម្រួល​ដែល​កំពុង​លាក់ខ្លួន​ប៉ុន្តែ​នៅតែ​ត្រូវបាន​ជំរុញ​ដោយ​មនោគមវិជ្ជា​ជ្រុលនិយម ។​

លោក​និយាយថា “​វា​នឹង​មើលទៅ​ដូចជា​ការបះបោរ​មួយ​។ យើង​នឹង​ឃើញ​ការវាយប្រហារ​កម្រិត​ទាបៗ​។ យើង​នឹង​មើលឃើញ​ការធ្វើឃាត យើង​នឹង​ឃើញ​ការវាយប្រហារ​ដោយ​គ្រាប់បែក យើង​នឹង​ឃើញ​មានការ​វាយឆ្មក់​ប្រភេទ​ផ្សេងៗ​នៅពេលដែល​ពួកគេ​ចាប់ផ្តើម​ចេញពី​នេះ​”​។​

លោក Votel បាន​ពន្យល់​អំពី​ការព្រមាន​របស់គាត់​ក្នុង​រយៈពេល​ជិត​បី​ខែ​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បានប្រកាស​ដក​កងក​ម្លាំ​ង​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​ដោយ​អះអាង​ពី​ជ័យជម្នះ​លើ​ក្រុម IS។

ដោយសារតែ​រង​សម្ពាធ​ពី​សភា​និង​មន្ទីរ​បញ្ច​កោណ ចាប់តាំងពី​ពេលនោះ​មក លោក Trump បាន​បន្ធូរបន្ថយ​ចំណង់​ចំណូលចិត្ត​របស់លោក​ដើម្បី​ដកទ័ព​យឺតៗ​ថ្វីបើ​លោក​បាន​ទទូច​កាលពី​ខែ​មុន​ថា ផែនការ​គឺ​ត្រូវ​ទុក​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន​២០០​នាក់​នៅ​ប្រទេស​ស៊ី​រី​ក៏ដោយ។

លោក Votel ក៏បាន​ព្រមាន​ផងដែរ​ថា ពួក​យុទ្ធជន IS បរទេស​រាប់រយ​នាក់​និង​ក្រុមគ្រួសារ​របស់​-*​ពួកគេ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​ហើយ​ឥឡូវនេះ​ភាគច្រើន​កំពុងស្ថិត​នៅក្នុង​ដៃ​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​នោះ​គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កំណើត​របស់​ពួកគេ​ត្រូវ​ដោះស្រាយ​ជាមួយ​ពួកគេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu