ភ្នំពេញ ៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ ប្រគល់សញ្ញាប័ត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន១,៥៧៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
បើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និស្សិត ដែលទទួលសញ្ញាប័ត្រនៅថ្ងៃនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ និង ឆ្នាំសិក្សា២០១៧-២០១៨។
ក្នុងចំណោមនិស្សិតទទួលសញ្ញាប័ត្រ១,៥៧៨នាក់ នៅថ្ងៃស្អែកនេះ មាននិស្សិតអាហារូបករណ៍របស់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣៥នាក់ផងដែរ ក្នុងនោះមាននារី១៤នាក់ មានជនពិការ៤នាក់ និងមាននិស្សិតបរទេសចំនួន៤នាក់ គឺជនជាតិ ឡាវ២នាក់ និងកូរ៉េ២នាក់។
បើគិតចាប់ពីឆ្នាំសិក្សា ២០០៥-២០០៦ ដល់ ឆ្នាំសិក្សា២០១៧-២០១៨កន្លងមក សិស្សថ្នាក់វិជ្ជាជីវៈនិងនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបមានចំនួន៤៣,៣១៣នាក់ នារី២១,៧៣៦នាក់៕
Source: Kampuchea Thmey Daily
0 Comments