Ad Code

យុវជន​ម្នាក់ ​ឲ្យ​តែ​ផឹក​ស្រា​ស្រវឹង​ ចង់តែ​ចាក់​សម្លាប់​ខ្លួន​ឯង​ ដោយ​មិន​ដឹង​មូលហេតុ



រតនគិរី ៖ យុវជន​ម្នាក់ ឲ្យ​តែ​ផឹកស្រា​ស្រវឹង ​រកតែ​ចង់​ធ្វើ​អត្តឃាត​ខ្លួនឯង ចំនួន​២-៣​ដង​មក​ហើយ ​តែ​លើក​នេះ​ បានសម្រេច​ដូច​បំណង​មែន​។​

​ករណី​ធ្វើអត្តឃាត​​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​សៅរ៍ ៣​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ស្ថិតនៅ​ក្នុង​ភូមិ​តា​ង៉ា ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​។​

​មន្ត្រីនគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ ឈ្មោះ សល់ ទី​ញ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​មន្ត្រីនគរបាល​បាន​បន្តថា មូលហេតុ​ជនរងគ្រោះ​ឲ្យ​តែ​ផឹកស្រា​ស្រវឹង​ពេលណា ចង់​យក​កាំបិត​ចាក់​ខ្លួនឯង តែ​លើក​នេះ​ចាក់​ចំ ពោះ​ត្រូវ​២-៣​កាំបិត ​រងរបួស​ធ្ងន់ធ្ងរ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ត្រួតពិនិត្យ​ និង​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ញ៉ា​ង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu