Ad Code

«​ទិវា​សិទ្ធ​នារី​អន្តរជាតិ​» អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ក្រុង​ច្បារមន ​ខណៈ​ម្ចាស់​មិន​នៅផ្ទះ​



កំពង់ស្ពឺ ៖ គ្រោះ​អគ្គិភ័យ​ បាន​ឆាបឆេះ​ផ្ទះមួយ​ខ្នង ក្នុង​ក្រុង​ច្បារមន​ ចំ​ថ្ងៃ​ទិវា​សិទ្ធ​នារី​អន្តរជាតិ ថ្ងៃ​​ទី​៨ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង១០​និង​៣០នាទី នៅ​ភូមិ​ថ្មី សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ខណៈ​ពេល​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​គ្មាន​មនុស្ស​។​

នគរបាល​បានឲ្យ​ដឹងថា ផ្ទះ​ដែល​ទទួលរង​គ្រោះ​អគ្គិភ័យ​ធ្វើ​អំពី​ឈើ​លើ​ ថ្ម​ក្រោម ត្រូវ​បាន​ព្រះ​អគ្គិ​ភ័យ​បំផ្លាញ​អស់ទាំង​ស្រុង​។​

នគរបាល​និយាយ​ថា ម្ចាស់​ផ្ទះ​មាន ឈ្មោះ ជូ ធី​ម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ប្រពន្ធ​ឈ្មោះ យង់ វុទ្ធី អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ/សង្កាត់​ខាងលើ​។​

នគរបាល​និយាយថា ចំ​ថ្ងៃ​ទិវា​សិទ្ធិ​អន្ដរជាតិ​នារី ៨​មិនា លើក​ទី​១០៨ ម្ចាស់ផ្ទះ​មិន​នៅ​ ដោយ​ចាក់សោ​ទុកចោល ​គ្រោះ​អគ្គិភ័យ​បាន​លេប​ត្របាក់​ទាំងស្រុង​ហើយ​ មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី​។

ករណី​ខាងលើនេះ បណ្ដាលឲ្យ​ខូចខាត​នូវ​សម្ភារៈ​មួយ​ចំនួន​រួមមាន​ ផ្ទះមួយ​ខ្នង​ទំហំ ៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ឈើ​លើ​ថ្ម​ក្រោម ដំបូល​ប្រក់​ស៊ី​ប​ប្រូ ,​គ្រែ​ដេក​ចំនួន ២ ,​ទូរ​ឈើ​ចំនួន ០៤ ,​ទូរទស្សន៍ ០១ គ្រឿង ប្រាក់រៀល ២​លាន​រៀល​,​ខ្សែ​.ក មាស ២​ខ្សែ​,​បន្តោង ២ ខ្សែដៃ​មាស ០១ ,​ចិញ្ចៀន ០១​វង់ សរុប​អស់​២​តំឡឹង ៣​ជី​កន្លះ និង​សម្ភារៈ​ឯកសារ​មួយចំនួនទៀត​។​

លោក​ឧត្ដមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង ផែន​បង្ការ​ពន្លត់​អគ្គិភ័យ បាន​ឲ្យ​ដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ ​ជំនាញ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួន​០២​គ្រឿង ​ទឹក​អស់​០៣​រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង និង​ទប់ស្កាត់​ការពារ​បាន​ មិន​ឲ្យ​រាលដាល​ទៅដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​នៅក្បែរនោះ​ផងដែរ​។​

ករណី​អគ្គិភ័យ​នេះ ដោយសារតែ​ម្ចាស់ផ្ទះ​មិន​នៅ ​រួច​ចាក់សោ ទើប​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បានតែ​ខាងក្រៅ​លើ​ដំបូល​តែប៉ុណ្ណោះ​។

លោកស្នងការ​រង អ៊ុម ប៊ុនធឿន សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ មេត្តា​ជ្រាប​ថា ​គ្រប់​ពេល​ដែល​បងប្អូន​មិន​នៅផ្ទះ សូម​កុំ​ដោត​នៅ​សម្ភារៈ​ដូចជា ​ឆ្នាំង​ដាំបាយ បំពង់​ទឹក​ក្ដៅ ខ្សែភ្លើង​សាក​ឧបករណ៍​អេឡិចត្រូនិក ចំពោះ​ខ្សែ​ភ្លើង​គួរតែ​កុំ​ប្រើ​ខ្សែ​តំណ​ច្រើន ក្នុងករណី​ណា​មិនចាំបាច់​ត្រូវ​បិត​ឌីសង់ទ័រ​ចោល​តែម្ដង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu