Ad Code

កា​ហ្សា​ក់​ស្ថាន​ ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង​ដើម្បី​ឃុំខ្លួន​ក្នុងផ្ទះ



មេធាវី​ប្រាប់ AFP ថា សកម្មជន​ម្នាក់ ​ដែល​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ធ្វើ​យុទ្ធនាការ​ឥតឈប់ឈរ​សម្រាប់​ជនរងគ្រោះ​នៃ​ការបង្ក្រាប​របស់​ប្រទេស​ចិន​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​ គឺ​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​តុលាការ​កា​ហ្សា​ក់​ស្ថាន​ដើម្បី​ឃុំខ្លួន​ក្នុងផ្ទះ​រង់ចាំ​ការកាត់ក្តី។

លោក Serikjan Bilash ដែល​បាន​ដឹកនាំ​ការលើកកម្ពស់​ការយល់​ដឹង​ដែល​ផ្តោតលើ​ជនរងគ្រោះ​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​ពី​ការបង្ក្រាប​របស់​ចិន​នៅក្នុង​តំបន់​នោះ​គឺ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ដ៏​ធំ​បំផុត Almaty របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ហើយ​បាន​ហោះហើរ​ទៅកាន់​រដ្ឋធានី Astana កាលពី​ថ្ងៃអាទិត្យ។

គាត់​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម​គ្នា​រវាង​ជនជាតិភាគតិច​។​
​ប៉ុន្តែ​មេធាវី​របស់គាត់​ឈ្មោះ Aiman Umarova បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា តុលាការ​នៅ​ទីក្រុង Astana បានសម្រេច​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដោះលែង​គាត់​ពី​ការឃុំ​ឃាំង​និង​ត្រូវ​ចំណាយពេល​ពីរ​ខែ​ក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​។ លក្ខខណ្ឌ​នៃ​សេចក្តីសម្រេច​នេះ​មានន័យថា គាត់​នឹង​មិនអាច​ចូលរួម​សកម្មភាព​បានទេ។

ការចាប់ខ្លួន​លោក Bilash ដែលជា​បុគ្គល​ដ៏​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​កា​ហ្សា​ក់​ស្ថាន​ដែលមាន​ដើមកំណើត​ចិន​បាន​បង្កើត​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្រុម​សិទ្ធិមនុស្ស Ata-Jurt មិន​ផ្លូវការ​របស់គាត់​គឺជា​ប្រភព​ដ៏​សំខាន់​មួយ​សម្រាប់​ការរាយការណ៍​ជា​អន្តរជាតិ​អំពី​អ្វីដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហៅថា​ជា​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ប៉ុន្តែ​អតីត​អ្នក​ជាប់ឃុំ​បាន​និយាយថា​វា​គឺជា​ជំរំ​អប់រំ​ឡើងវិញ។

កាលពី​ថ្ងៃអាទិត្យ ប៉ូលិស​បាន​ឡោមព័ទ្ធ​ការិយាល័យ​របស់ Ata-Jurant, រឹបអូស​កុំ​ព្យួ​ទ័​រ​និង​ឧបករណ៍​ដទៃទៀត​ដែល​សកម្មជន​និយាយថា មាន​ផ្ទុក​ទិន្នន័យ​អំពី​ជនរងគ្រោះ​នៃ​គោលនយោបាយ​របស់​ចិន​នៅ​តំបន់​ស៊ីន​ជាំ​ង​ដែលជា​កន្លែង​ជនជាតិភាគតិច​កា​ហ្សា​ក់​ស្ថាន​ប្រហែល​១,៥០០,០០០​នាក់​ត្រូវបាន​គេ​គិតថា​កំពុង​រស់នៅ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu