Ad Code

ខេ​ម ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​Page​ក្លែងក្លាយ​ ដែល​យកឈ្មោះ​និង​រូបភាព​ខ្លួន​ទៅ​បង្កើត​ក្នុងន័យ​មិនល្អ



ភ្នំពេញ ​៖​ តារា​ចម្រៀង​សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម​ថោ​ន​លោក ខេ​ម នា​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ ​បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ខណៈដែល​មាន​ជន​អនាមិក​ បាន​លួច​យកឈ្មោះ​និង​រូបភាព​របស់ខ្លួន​ទៅ​បង្កើត​Page​ហ្វេ​ស​ប៊ុ​ក​ក្នុងន័យ​មិនល្អ​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

ជាការ​កត់សម្គាល់​នេះ​ពុំមែន​ទើប​ជា​លើកទីមួយ​ដែល​ទើប​កើតមានឡើង​ចំពោះតែ​តារាចម្រៀង​លោក ខេ​ម នោះទេ​ ពោលគឺ​កន្លងមក​ធ្លាប់មាន​អ្នកសិល្បៈ​មួយចំនួន​មកហើយ ​ដែល​បាន​រងគ្រោះ​តាមរយៈ​សកម្មភាព​នៃ​ការ​លួច​យកឈ្មោះ​ឬ​រូបថត​ទៅ​បង្កើតជា​Account Facebook និង Page​ក្លែងក្លាយ​ដោយមាន​ចេតនា​បោកប្រាស់​ឬ​កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពី​សំណាក់​មហាជន។

បើតាម​សំណេរ​រៀបរាប់​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ផេ​ក​ក្លែងបន្លំ​លោក ខេ​ម បាន​និយាយថា​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​គ្រប់គ្នា​ថា​នេះ​មិនមែនជា​ផេ​ក​របស់ខ្ញុំ​ទេ អញ្ចឹង​ហើយ​សូម​បងប្អូន​ជួយ​ស៊ែ​រហើយ​កុំ​យល់ច្រឡំ​អោយសោះ ក្រែង​ល​ពេលណា​មួយ​គាត់​ធ្វើ​រឿង​អ្វី​មិនល្អ​ហើយ​មានឈ្មោះ​ខ្ញុំ​ក្នុងនេះ អរគុណ។

ជាមួយនឹង​ការប្រកាស​របស់​សាមីខ្លួន​លោក ខេ​ម ខាងលើ​នេះដែរ ​ភា្ល​មៗ​នោះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​បាន​លើកឡើងថា ​ខ្ញុំ​ឆ្ងល់​ណាស់​អូន អត់​មាន​រូប​និង​​​ឈ្មោះ​ទេ​អី​បានជា​ចូលចិត្ត​យក​រូប​និង​ឈ្មោះ​គេ​។ ​គិត​អញ្ចឹង​ដែរ​ខ្ញុំ​​​ខំ​Comment អត់​តប​សោះ​ឃើញ​អ្នក Comment ​​ផ្សេង​ បង​និយាយ​ផ្សេង គិតថា​ផេ​ក​ហ្នឹង​ដឹង​តែ​មិនមែន​បង​…..។

សូម​បញ្ជាក់ថា​ ករណីនេះ​មិនមែន​កើតមាន​ចំពោះតែ​តារាចម្រៀង​ឬ​សម្តែង​នោះទេ​គឺ​សូម្បីតែ​មជ្ឈដ្ឋាន​មហាជន​ឬ​មន្ត្រី​នៃ​ថ្នាក់ដឹកនាំ​មួយចំនួន​ក៏​តែងតែ​ជួបប្រទះ​នូវ​បញ្ហា​នៃ​ការ​លួច​យក Account Facebook និង​ការបង្កើត Account Facebook​ដើម្បី​ក្លែងបន្លំ​តាមរយៈ​រូបភាព​បោកប្រាស់​ផ្សេងៗ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu