Ad Code

មន្ត្រី​កាំកុងត្រូល​ រក​ឃើញ​អីវ៉ាន់​ខូចគុណភាព​ជាច្រើន​នៅ​តាម​ស្តង់​ និង​ម៉ា​ត​នានា ដាក់​លក់​ក្នុងស្រុក​អន្លង់វែង​



​ឧ​ត្ត​រ​មានជ័យ​ ៖ ដើម្បី​ពង្រឹង​បាន​នូវ​គុណភាព​ចំណីអាហារ ដែល​បរិភោគ​ប្រចាំថ្ងៃ ជូន​ដល់​ប្រជា​ពលរដ្ឋ​នោះ នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ សាខា​កាំកុងត្រូល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​បន្ត​ការចុះ​ត្រួត​ពិនិត្យមើល លើ​ផលិត​ផល និង​ចំណីអាហារ​ដែល​បាន​តាំង​លក់​នៅក្នុង​ស្តង់ ​និង​ម៉ា​ត​នានា ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​។​

​ការចុះពិនិត្យ​នេះ​ផងដែរ មន្ត្រី​សាខា​កាំកុងត្រូល បាន​ផ្តោត​សំខាន់​ទៅលើ គ្រឿងឧបភោគ​បរិភោគ ដែល​ហួស​កាលបរិច្ឆេទ និង​គ្រឿង​ភេសជ្ជៈ​ដែល​ខូចគុណភាព​ផ្សេងៗ នៅក្នុង​ឱកាស​នោះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​ពិនិត្យឃើញ​មាន​ជាក់ស្តែង​បាន​ដកហូត​ទំនិញ​ខូចគុណភាព​ចម្រុះ ​សរុប​ប្រមាណ​១៦០​គ​.​ក្រ ទឹកក្រូច​ដប​តូច​២៤០​ដប​. នំ​កញ្ចប់​កូនក្មេង​៣៤​កញ្ចប់​.​ប្រេងឆា​៤២​ដប​.​មី​ម៉ា​ម៉ា​២៥​កញ្ចប់​.​សៀង​៣​ដប​.​គូ​លេន​៤​កំប៉ុង​.​ស្ករ​ក្មេង​២​កំប៉ុង​.​ដំណាប់​ទំពាំងបាយជូ​៣​ប្រអប់​.​និង​ទឹក​ដោះគោ​បឺត​ក្មេង​១១​ប្រអប់​តូច​.​យកមក​រក្សាទុក​នៅ​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។

​ជាមួយគ្នា​នោះ​ផងដែរ មន្ត្រី​កាំកុងត្រូល​ខេត្ត ក៏បាន​ធ្វើការ​អប់រំ​ណែនាំ​បន្ថែម ឲ្យ​បងប្អូន​អាជីវករ​លក់ដូរ ត្រូវ​គិតដល់​សុខភាព​អ្នកទិញ​ជាធំ និង​ជា​ចាំបាច់​បំផុត បន្តបន្ទាប់​ទៀត​។

មន្ត្រី​ជំនាញ​សូម​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​ការ​នាំចូល​ផលិតផល​ខូចគុណភាព ឬ​ក្លែងក្លាយ ដែល​បង្ក​ដល់​ផលប៉ះពាល់ ដល់​សុខុមាលភាព​បងប្អូន​។​

​បន្ទាប់មក ជាមួយនឹង​ការចុះ​ពិនិត្យ​នេះ​ផងដែរ សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​បងប្អូន​ប្រជា​ពលរដ្ឋ បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​ផងដែរ ដែល​បាន​មន្ត្រី​ជំនាញ ចុះមក​ពិនិត្យ​រកមើល​ទំនិញ​ខូចគុណភាព​ដោយផ្ទាល់ ដើម្បី​គិតគូរ​ទៅលើ​សុខភាព​ប្រជាពលរដ្ឋ​យើង​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu