Ad Code

កម្មវិធី EDM ជាមួយនឹង​បទពិសោធន៍​តន្តី​ដ៏​អស្ចារ្យ​ជាង ៣ ឆ្នាំ​ក្នុងប្រទេស​កម្ពុជា​



(​ឌី​ជេ Dyro ចូលរួម​សម្តែង​ក្នុង​កម្មវិធី EDM Raveground 2.0 នៅ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​)

ក្នុងនាម​ជា​អ្នក​ណែនាំ​តន្ត្រី​អេ​ឡិច​ត្រូ​និ​ច​និង​ឆាក​រាំ​ខ្នាត​ធំ​៣​ឆ្នាំ​ចុងក្រោយ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ស្រា​បៀរ Heineken នឹង រៀបចំ​កម្មវិធី​ដ៏​កក្រើក​លើក​ទី​៩ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មិនា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ យើង​នាំគ្នា​ក្រឡេក​មើល​ទៅ​គ្រប់​ព្រឹ​ត្តិការណ៍ ​ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ 2018។

កម្មវិធី EDM Afterlife. ដែល​បាន​ធ្វើឡើង​នៅក្នុង​ថ្ងៃទី 27 ខែតុលា​ឆ្នាំ 2018

Day of the Death គឺជា​ប្រធានបទ​នៃ​កម្មវិធី EDM afterlife ដែលមាន​ការចូលរួម​សម្តែង​ដោយ​លោក Mike Cervello មកពី​ទីក្រុង Amsterdam​។ កម្មវិធី Afterlife គឺជា​ពិធី​EDM ដែល​ទទួលបាន​ជោគជ័យ​បំផុត​រហូតមកដល់​បច្ចុប្បន្ន​នេះ។ ឌី​ជេ​មកពី​តំបន់​ផ្សេងទៀត​រួមមាន Anima Project និង​ឌី​ជេ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ផងដែរ​។ តោះ​មក​មើល​រូបភាព​មួយចំនួន​កាលពី​ឆ្នាំទៅ​មិញ​



​កម្មវិធី EDM 3.2.1, ដែល​បាន​ធ្វើឡើង​នៅក្នុង​ថ្ងៃទី 31 ខែធ្នូ​ឆ្នាំ 2018
យើង​បានរៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ 2018 ដោយមាន​ការសម្តែង​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​នៅក្នុង​រាជធានី​ភ្នំពេញ​។ កម្មវិធី​ឆ្លង​ឆ្នាំ EDM 3.2.1 មានការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​ឌី​ជេ Pegboard Nerds, KAKU និង​ឌី​ជេ​ក្នុងស្រុក​ផងដែរ​។​



Raveground 2.0 នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​រៀបចំ​ប្រារព្ធ​ពិធី​កាន់តែ​ធំ​អស្ចារ្យ និង​នាំមក​ឌី​ជេ​និង​សិល្បករ​លំដាប់ថ្នាក់​លេខ​១​របស់​ពិភពលោក​មកពី​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។​
​ឆ្នាំនេះ ការរៀបចំ​អបអរ​កម្មវិធី EDM របស់​ស្រា​បៀរ Heineken លោក​ទី 9 នឹង​កាន់តែ​អធិកអធម និង​នាំមក​នូវ​បទពិសោធ​ជាច្រើន​ដែល​មិនអាច​បំភ្លេចបាន និង​ភាព​ភ្ញាក់ផ្អើល​ដែល​នឹង​ផ្តល់ជូន​នៅ​យប់​ថ្ងៃទី 30 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ​។​
​សំបុត្រ​មាន​លក់​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​សម្រាប់​អតិថិជន​ដែល​អញ្ជើញ​ទៅ​ផ្ទាល់ និង​អ្នកចូលរួម​កម្មវិធី​។​
សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken® ដោយ​ការទទួលខុសត្រូវ៕

 





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu