Ad Code

មហាសេដ្ឋី​ចិន​លោក Jack Ma បាន​មក​ទស្សនកិច្ច នៅ​ក្នុង​ខេត្តសៀមរាប ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា



សៀមរាប​ ៖​ យោងតាម​សេចក្តី​រាយការណ៍ ពី​មន្ត្រី​ព្រលាន​យន្តហោះ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក Jack Ma មហាសេដ្ឋី​លំដាប់​ទី​២​របស់​ប្រទេស​ចិន ​បាន​អញ្ជើញ មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ ខេត្តសៀមរាប នា​ព្រលប់​ថ្ងៃ​ទី​១១​ ខែ​មីនា ​ឆ្នាំ​២០១៩​នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា លោក Jack Ma មក​ទស្សនកិច្ច​ខេត្ត​សៀមរាប តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​លោក​នឹង​ស្នាក់នៅ​កម្ពុជា ប៉ុន្មាន​ថ្ងៃ និង​គ្រោង​ជួប​មន្ត្រី​ណា​នៅឡើយ​ទេ។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា លោក​នឹង​បន្តធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ផងដែរ។

សូម​រំលឹក​ថា លោក Jack Ma គឺជា​មហាសេដ្ឋី​លក់ទំនិញ​អន​ឡាញ​ធំ​បំផុត​នៅ​ប្រទេស​ចិន និង​ជា​មហាសេដ្ឋី​លំដាប់​ទី​២​របស់​ប្រទេស​ចិន​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu