Ad Code

ត្រួសៗ​ពី​កីឡដ្ឋាន RSN Stadium របស់​ក្លិប​ភ្នំពេញ​ក្រោ​ន មុន​ផ្លាស់ប្តូរ​ឈ្មោះ​ក្នុងពេល​ឆាប់ៗ​



ក្លិប​បាល់ទាត់​ជើងឯក​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល ភ្នំពេញ​ក្រោ​ន បាន​ដោះដូរ​កៅអីអង្គុយ​សម្រាប់​អ្នកគាំទ្រ​ទស្សនា​ជុំវិញ​កីឡដ្ឋាន RSN Stadium រួចរាល់​មុន​រដូវ​កាល​ឆ្នាំ​២០១៩ ខណៈ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ក្លិប​នឹង​ប្រកាស​ផ្លាស់ប្តូរ​ឈ្មោះ​កីឡដ្ឋាន​មួយ​នេះហើយ​បន្ទាប់ពី​មាន​ម្ចាស់​ឧបត្ថម្ភ​ធំ​ទិញ​សិទ្ធ​លើ​ឈ្មោះ​នេះ​។

​យោង​តាម​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់​ថា ​កីឡដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​លេខ​១៨០០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។ កីឡដ្ឋាន​នេះ​មាន​ទីលាន​ស្មៅ​ធម្មជាតិ និង​អាច​ផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៥០០០​នាក់​។ ឈ្មោះថា​“​កីឡដ្ឋាន RSN ឬ RSN Stadium” នេះ​គឺជា​អក្សរ​កាត់​ជា​ភាសា​អង់គ្លេស​មកពី​ឈ្មោះ​របស់​ប្រធាន​ក្លឹប​គឺ លោក​ឧកញ៉ា ឬ​ទ្ធី សំណាង (Rithy Sam Nang)​។



ក្រោយ​សាងសង់​រួចរាល់​ពី​ឆ្នាំ​២០១៥ មក​កីឡដ្ឋាន​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា បន្ទប់​ផ្លាស់ប្តូរ​សំលៀកបំពាក់​របស់​កីឡាករ​, សាល VIP, អាហា​រដ្ឋា​ន ព្រមទាំង​កន្លែង​ហាត់ប្រាណ​ផងដែរ។ នៅ​ឆ្នាំ​បន្ទាប់ (២០១៦) ក្លិប​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ផ្លាស់ប្តូរ​អំពូល​ភ្លើង​បំភ្លឺ​ទីលាន​ស្របទៅតាម​ស្តង់ដារ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ខណៈ​កាលពីដើមឆ្នាំ​២០១៩​នេះ ក្លិប​ក៏​ទើបតែ​បាន​បំពាក់​កៅអី​ថ្មី​នៅ​សាល​មាន​ដំបូល (Grand Stand) ជាមួយនឹង​រង្វង់​ចំណាយ​ជាង ៧​ម៉ឺន​ដុល្លារ​ថែមទៀត​។



សូម​បញ្ជាក់​ថា ​អស់​រយៈកាល​ជាង ៤​ឆ្នាំ​មកនេះ កីឡដ្ឋាន RSN បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ហើយ​អ្វី​ដែល​មិនអាច​បំភ្លេចបាន​នោះ​គឺ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការសម្ពោធ​ឲ្យ​ប្រើ​ប្រាស់​កីឡដ្ឋាន RSN ជា​ផ្លូវការ ក្រុម​ភ្នំពេញ​ក្រោ​ន ក៏បាន​ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៥ ដែលជា​ជ័យជម្នះ​លើក​ទី​៦ របស់ខ្លួន​តែម្តង​។ ជា​ការ​កត់សម្គាល់ ចាប់តាំងពី​ការបើក​ប្រើប្រាស់​ជា​ផ្លូវការ​មក កីឡដ្ឋាន RSN បាន​ក្លាយជា​មូលដ្ឋាន​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោ​ន ទាំង​ក្នុងការ​ប្រកួត​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​លី​គ​គំ​ពូ​ល​កម្ពុជា រួម​ជាមួយនឹង​ការផ្តល់​ទីលាន​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​ដូចជា​ការប្រកួត RSN Youth Cup, Asia Champion Trophy (U18) 2015, International Friendly Match of Morocco vs Cambodia All-Stars, វគ្គ​ជម្រុះ AFC Cup 2016, វគ្គ​ជម្រុះ AFF Suzuki Cup 2016 (Laos vs Brunei) និង​វគ្គ​ជម្រុះ​ពូ​ល​ពាន AFF U22 Championship 2019 (Malaysia vs Myanmar) ជាដើម​។

យ៉ាងណាក៏ដោយ នាពេល​ឆាប់ៗ​នេះ​កីឡដ្ឋាន RSN នឹងត្រូវ​ប្តូរ​ឈ្មោះ​ថ្មី​បន្ទាប់ពី​ទទួលបាន​ការទិញ​សិទ្ធិ​លើ​ឈ្មោះ​កីឡដ្ឋាន​នេះ (Title Sponsor) ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​រួចមក​ដោយ​ពិធី​ប្រកាស​នឹងធ្វើ​ជា​ផ្លូវការ នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu