Ad Code

អឺរ៉ុប កាណាដា​និង​អូស្ត្រាលី​ ចេញ​ការស្តីបន្ទោស​លើកដំបូង​ដាក់​អារ៉ាប៊ីសាអ៊ូឌីត​នៅ​វេទិកា UN



កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ជាច្រើន​រួមទាំង​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ផងដែរ​ បាន​អំពាវនាវ​ដល់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ួ​ឌី​ត​ឲ្យ​ដោះលែង​សកម្មជន​ចំនួន​១០​នាក់​និង​ត្រូវ​សហការ​ជាមួយ​ការស៊ើបអង្កេត ​ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ​ចូលទៅ​ក្នុងករណី​ឃាតកម្ម​អ្នកសារព័ត៌មាន Jamal Khashoggi នៅ​ស្ថានទូត​របស់ខ្លួន​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល។

វា​គឺជា​ការស្តីបន្ទោស​លើកដំបូង​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦​ហើយ​បាន​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​កាន់តែខ្លាំង​អំពី​ការរំលោភបំពាន​របស់​អារ៉ាប៊ីសាអ៊ូឌីត​លើ​សិទ្ធិសេរីភាព​មូលដ្ឋាន​ដូចជា​សេរីភាព​នៃ​ការបញ្ចេញមតិ​ជាដើម។

បេសកជន​ម្នាក់​នៃ​ប្រទេស​សហភាព​អឺរ៉ុប​មួយ​បាន​ប្រាប់​រ៉​យ​ទ័​រថា “​វា​ជា​ជោគជ័យ​មួយ​សម្រាប់​អឺរ៉ុប​ក្នុងការ​រួបរួមគ្នា​លើ​រឿងនេះ​”​។​

សេចក្តីថ្លែងការណ៍​រួម​មិន​ធ្លាប់មាន​ពីមុនមក​មួយ​នេះ​ដែល​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​កាណាដា​និង​អូស្ត្រាលី​ប៉ុន្តែ​មិនមែន​សហរដ្ឋអាមេរិក​នោះ​គឺ​ត្រូវបាន​អាន​ដោយ​លោក Harald Aspelund ដែលជា​ឯកអគ្គរដ្ឋទូត​អ៊ី​ស្លង់​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។​

លោក Aspelund បាន​ថ្លែងថា “​យើង​មានការ​ព្រួយបារម្ភ​ជាពិសេស​អំពី​ការប្រើប្រាស់​ច្បាប់​ប្រឆាំង​ភេរវកម្ម​និង​បទ​ប្បញ្ញត្តិ​សន្តិសុខ​ជាតិ​ផ្សេងទៀត​ប្រឆាំងនឹង​បុគ្គល​ដែល​អនុវត្ត​សិទ្ធិ​និង​សេរីភាព​របស់​ពួកគេ​ដោយ​សន្តិវិធី​”​។​

សេចក្តីថ្លែងការណ៍​នេះ​បានសរសេរថា ក្រុម​សកម្មជន​អាច​និង​គួរ​ដើរតួនាទី​ដ៏​សំខាន់​នៅក្នុង​ដំណើរការ​នៃ​កំណែទម្រង់​ដែល​ប្រទេស​នេះ​កំពុង​ស្វែងរក។

ស្របពេល​ជាមួយគ្នា​នោះដែរ ឯកអគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត​លោក Abdulaziz M.O. Alwasil បាន​សង្កត់ធ្ងន់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​លើក​កំពស់​សិទ្ធិមនុស្ស​ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ មានការ​ដោះស្រាយ​បញ្ហា​សិ​ទិ្ធ​មនុស្ស​នៅ​អារ៉ាប៊ីសាអ៊ូឌីត​តាម​លក្ខណៈ​មិន​លំអៀង​និង​ចាក​ឆ្ងាយ​ពី​ពាក្យ​ច​ចាម​អារាម​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

សេចក្តីថ្លែងការណ៍​រួម​នេះ​បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​លោក Loujain Al-Hathloul, Eman Al-Nafjan, Aziza Al-Yousef, Nassima Al-Sadah, Samar Badawi, Nouf Abdelaziz, Hatoon Al-Fassi, Mohammed Al-Bajadi, Amal Al-Harbi និង Shadan al-Anezi។

សកម្មជន​ទាំងនេះ​បាន​ចោទប្រកាន់ថា សកម្មជន​ស្ត្រី​ដែល​ជាប់ពន្ធនាគារ​រាប់បញ្ចូល​ទាំង​អ្នក​ដែល​បានធ្វើ​យុទ្ធនាការ​ដើម្បី​សិទ្ធិ​ក្នុងការ​បើកបរ​ផងដែ​រ​នោះ​គឺ​ត្រូវបាន​គេ​ឆក់​ខ្សែរ​ភ្លើង ការវាយដំ ការរំលោភ​ផ្លូវភេទ​និង​ការធ្វើ​ទារុណកម្ម​ផ្សេងៗ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu