កោះកុង ៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ព្រះសង្ឃមួយអង្គគង់នៅវត្តសមុទ្រធារាម ហៅវត្តប៉ាក់ខ្លង ស្ថិតក្នុងភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ ៩ឆ្នាំ (អនីតិជន)។
សមត្ថកិច្ចបានដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ រស់ សារ៉ាន់ អាយុ ៧៩ឆ្នាំ ជាព្រះសង្ឃ ស្នាក់នៅវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង។
សមត្ថកិច្ចឲ្យដឹងទៀតថា ការឃាត់ខ្លួននេះ ធ្វើឡើងដោយសារតែជនសង្ស័យខាងលើ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចចំនួន៣ដង ទៅលើក្មេងស្រីឈ្មោះ ណ.ស.ឌ អាយុ ៩ឆ្នាំ កាលពីវេលាម៉ោង ៩.០០នាទីព្រឹក នាថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង ។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments