ឧត្តរមានជ័យ ៖ ដោយមានការណែនាំពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការចង្អុលបង្ហាញពី លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល និង លោក វរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ លោកវរសេនីយ៍ត្រី សំ សាត អធិការរង បានដឹកនាំកម្លាំងល្បាតចំនួន០៨នាក់ ចុះត្រួតពិនិត្យ និងឃាត់បានម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេស(បំពងសំឡេងស៊ីម៉ាំងឮខ្លាំង)បានចំនួន០៩គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូទាំង៩នាក់មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ វ៉ាន់ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់។
២.ឈ្មោះ វិន ថាំង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិធ្លក ឃុំជើងទៀន ស្រុកចុងកាល់។
៣.ឈ្មោះ យិត ណុក ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុំក្រសាំង ស្រុកចុងកាល់
៤.ឈ្មោះ អៀញ សុចាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរង្សី ឃុំបេង ស្រុកបន្ទាយអំពិល។
៥.ឈ្មោះ ខុន ឌី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបារ៉ាយ ឃុំអំពិល ស្រុកបន្ទាយអំពិល។
៦.ឈ្មោះ ម៉ាន អ៊ុច ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
៧.ឈ្មោះ ភៀន នាត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់សំរោង ក្រុងសំរោង។
៨.ឈ្មោះ ស្រួន ស្រួច ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឈើក្រំ សង្កាត់កូនក្រៀល ក្រុងសំរោង
៩.ឈ្មោះ ធី ប៉ុភាស់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់សំរោង ក្រុងសំរោង ហើយសមត្ថកិច្ច បានធ្វើកិច្ចសន្យា បញ្ឈប់ និងតម្រូវឲ្យយកស៊ីម៉ាំងដើមយកមកបំពាក់វិញ។
បច្ចុប្បន្ន ម៉ូតូទាំងនេះ បានរក្សាទុកនៅស្នាក់ការផ្សារគោកមនបណ្ដោះអាសន្ន រង់ចាំសាមីខ្លួនយកស៊ីម៉ាំងដើមមកបំពាក់ឡើងវិញ ទើបប្រគល់ម៉ូតូឲ្យទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments