ព្រះវិហារ ៖ ឆ្នាំនេះ អាជ្ញាធរខេត្តព្រះវិហារ រៀបចំសង្ក្រាន្តកោះកែយ៉ាងអធិកអធមជាលើកដំបូងដើម្បីផ្តល់នូវភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ រីឯនៅប្រាសាទព្រះវិហារ ក៏បានស្រូបយកចំនួនភ្ញៀវទេសចរបានយ៉ាងច្រើនថែមទៀត។
លោកអភិបាលខេត្តព្រះវិហារ អ៊ុន ចាន់ដា មានប្រសាសន៍ថា គិតសរុបរយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់១៧ ខែមេសា ឆ្នាំ២០១៩ ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរមកទស្សនាការសម្ដែងសិល្បៈ,លេងល្បែងប្រជាប្រិយ,ការប្រគំតន្ត្រី និងរាំលេងកម្សាន្តសរុបចំនួន១៥០.២៦០នាក់ កើនឡើង១៨៤.៦៥ %។ ក្នុងនោះភ្ញៀវជាតិ១៤៩.៧៩៩នាក់កើនឡើង១៨៦.០៥% ភ្ញៀវអន្តរជាតិ៤៦១នាក់ កើនឡើង៩,៧៦%។
ក្នុងឱកាសនេះ អាជ្ញាធរខេត្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្ញៀវជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ព្រះវិហារសង្ក្រាន្តកោះកែយ៉ាងច្រើនកុះករ និងសូមថ្លែងអំណរគុណដោយសេចក្ដីគោរពចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ,អាជ្ញាធរមានសមត្ថកិច្ច, បណ្ដាមន្ទីរ និងវិស័យនានា ដែលម្ចាស់ការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍នេះ និងតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ៕
Source: Kampuchea Thmey Daily
0 Comments