រតនគិរី ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលជំនាញស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបរខាំ ចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅចំណុចភូមិប្លរ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ រចំ ហេក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅក្រាម ពណ៌សថ្លាចំនួន១កញ្ចប់តូច សង្ស័យសារធាតុញៀន។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments