ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ នៅផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៤_៨៥ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចចរាចរណ៍ក្រុងបានឲ្យដឹងថា ៖ ១-អ្នកបើកបរម៉ូតូទ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១k: ១៨៥១ ឈ្មោះ សុក គូ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមន្ត្រីរាជការ រស់នៅភូមិគោកគរ សង្កាត់-ក្រុងសំរោង (របួសធ្ងន់) បើកពីត្បូងទៅជើង និងអ្នករួមដំណើរម្នាក់ ឈ្មោះ អ៊ុន ស៊ាវអ៊ី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមន្ត្រីរាជការ (របួសស្រាល) ពាក់មួកសុវត្ថិភាព។ ២- អ្នកបើកបរម៉ូតូយ៉ាម៉ាហាពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ឈ្មោះ លឿន ពែក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់បត់ សង្កាត់កូនគ្រៀល ក្រុងសំរោង (របួសធ្ងន់) មិនពាក់មួកសុវត្ថិភាព បើកពីជើងទៅត្បូង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ អ្នកបើកម៉ូតូយ៉ាម៉ាហា ពណ៌ខ្មៅ ជិះមិនប្រកាន់ស្ដាំ មកបុកខាងម៉ូតូទ្រីមតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងចរាចរណ៍ក្រុង បានធ្វើកាវាស់វែងកន្លែងកើតហេតុ។
បច្ចុប្បន្ន វត្ថុតាងទាំងពីរ កម្លាំងនគរបាលចរាចរណ៍បានយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងសំរោងដើម្បីរៀបចំនីតិវិធីបន្ត៕
Source: Kampuchea Thmey Daily
0 Comments