Ad Code

​ចោរ​ចិន​២​នាក់​ ឆក់​កាបូប ​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​



ព្រះសីហនុ ៖ កាលពី​ថ្ងៃទី​0៨ ខែមេសា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​០០និង​៤០​នាទី​យប់ នៅ​ចំណុច​មុខ​សណ្ឋាគារ​ស៊ីហ៊ូរ ស្ថិតនៅ​ក្រុមទី​១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ករណី​ឆក់​កាបូប​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ជាជនជាតិ​ចិន ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង បានធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ជនរងគ្រោះ​ម្នាក់​កំពុង​ដើរ​តាមផ្លូវ​ ហើយ​​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ល្បាត​ដេញចាប់បាន​ទាំង​២​នាក់​ភ្លាមៗ។​

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១-​ឈ្មោះ YANG LIE ភេទ​ប្រុស​ អាយុ២០​ឆ្នាំ មុខរបរ​ទេស​ចរណ៍ ស្នាក់នៅ​ក្រុមទី​៥ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ។​ ទី​២-​ឈ្មោះ XIE JIAN ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ក្រុម​ទី​៥ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

ចំពោះ​វត្ថុតាង​ចាប់​យកបាន ៖
-​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​
-​លុយ​ដុល្លារ​ចំនួន​១៣០​ដុល្លារ​
-​លុយ​ខ្មែរ ៨០,០០០​ម៉ឺន​រៀល​
-​កាំបិត​២ដើម​

ចំពោះ​ជនរងគ្រោះ ​សមត្ថកិច្ច​នៅ មិន​ស្គាល់ឈ្មោះ និង​អត្តសញ្ញាណ​នៅឡើយ ដោយសារ​ជនរង​គ្រោះ​មិនទាន់​បានមក​ដាក់​ពាក់​បណ្ដឹង។​

ករណីនេះ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រុងព្រះសីហនុ​កំពុង​បន្ត​តាម​នីតិវិធី ដើម្បី​នាំយក​ជនដៃដល់​ប្រគល់ឲ្យ​តុលាការ​សម្រេច​តាមច្បាប់៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu