ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងគោយន្តកន្ត្រៃ និងគោយន្តកន្ត្រៃ ក្នុងលក្ខណៈផ្ទុយទិសគ្នាពីជើងទៅត្បូង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦១ និង៦២ បានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ លើផ្លូវជាតិ៦៨ បណ្តាលឲ្យរបួសមនុស្ស ចំនួន០២នាក់ ធ្ងន់១នាក់និងស្រាល០១នាក់។
១.អ្នកបើកបរគោយន្ត ឈ្មោះ ភឿន ភឿត ភេទប្រុស អាយុ៦៥ឆ្នាំ ស្នាក់នៅភូមិរំដួលវាស្នា ឃុំបន្សាយរ័ក ស្រុកសំរោង ខេត្តខេត្តឧត្តរមានជ័យ មុខរបរធ្វើស្រែ(របួសស្រាល)។
២.អ្នករួមដំណើរដែលត្រូវជាកូន ឈ្មោះ ភឿត ផាន ភេទប្រុស អាយុ១៣ឆ្នាំ សិស្ស(របួសធ្ងន់)។
៣.អ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ រិន រុំ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិពង្រតាទ្រុង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរធ្វើស្រែ(គ្មានរបួស)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុគោយន្តកន្ត្រៃដែលបើកបរដោយឈ្មោះ ភឿន ភឿត មិនគោរពសិទ្ធិអាទិភាព។
បច្ចុប្បន្ន វត្ថុតាងគោយន្តកន្ត្រៃទាំង២ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការក្រុង រង់ចាំដោះស្រាយគ្នាតាមក្រោយ៕
Source: Kampuchea Thmey Daily
0 Comments