កោះកុង ៖ បុរសជាអ្នកនេសាទម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៧ឆ្នាំ ខណៈម្តាយឪពុកនាងមិននៅផ្ទះ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
ជនសង្ស័យ ឈ្មោះ ផេង ផល ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករទូកនេសាទ មានស្រុកកំណើត នៅស្រុកពារាំង ខេត្តព្រៃវែង មកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
ករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments