Ad Code

ឃាត់​ខ្លួន​ជនជាតិ​ នេប៉ាល់​ម្នាក់ ពី​បទ​ស្នាក់នៅ​ហួស​សុពលភាព​ទិដ្ឋាការ



កំពង់ស្ពឺ​ ៖ ​ជនបរទេស​សញ្ជាតិ នេប៉ាល់​ម្នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ស្រាវជ្រាវ​សហការ​ជាមួយ​នគរបាល​ស្រុក​បរសេដ្ឋ ឃាត់ខ្លួន​ពី​បទ ស្នាក់នៅ​ហួស​សុពលភាព​ទិដ្ឋាការ។

ជនអន្តោប្រវេសន៍​ខាង​លើ ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១៥​និង​១៣​នាទី នា​ថ្ងៃ​០៥ ខែមេសា ឆ្នាំ​២០១៩ និង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូនបន្ត​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ចាត់ការ​បន្ត​តាម​នីតិ​វិធី។

សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា «​ជនបរទេស​ ដែល​ជំនាញ​ឃាត់ខ្លួន​មានឈ្មោះ GURUNG BIOD ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ សញ្ជាតិ NEPALESE មុខរបរ ធ្វើការ​នៅ​កសិដ្ឋាន​មួយ​កន្លែង​ក្នុងស្រុក​បរសេដ្ឋ​»​។​

ប្រភព​បន្តទៀតថា «​ជនបរទេស​រូបនេះ បាន​ស្នាក់នៅ និង​ធ្វើ​ការងារ​ក្នុងប្រទេស​កម្ពុជា ដោយ​ហួសកំណត់​សុពលភាព​ទិដ្ឋាការ រយៈពេល ១៥៨ ​ថ្ងៃ​ កាន់​លិខិតឆ្លងដែន​លេខ 09271702 មាន​សុពលភាព 02-NOV-2025 ទិដ្ឋាការ ប្រភេទ T លេខ TI 00483859 មាន​សុពលភាព 30-OCT-2018 ប៉ុណ្ណោះ​។

បច្ចុប្បន្ន​ជំនាញ​អន្តោប្រវេសន៍ បាន​បញ្ជូន ជនបរទេស ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu