Ad Code

ភ្លើង​ប្រចណ្ឌ ​យក​ខ្សែ​ភ្លើង​ឆក់​​​​សម្លាប់​ប្រពន្ធចុង​កំពុង​មាន​ផ្ទៃពោះ ​ ​​រួច​​​​​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ



ភ្នំពេញ ​៖​ បុរស​ជាងទង​ម្នាក់​ បាន​យក​ខ្សែភ្លើង​ឆក់​ប្រពន្ធចុង​សម្លាប់​ចោល ​ហើយ​ខ្លាច​មិន​ស្លាប់​បាន​យក​កាំបិត​ប៉័ងតោ​អារ.ក​បន្ថែម​រហូត​ស្លាប់ ​រួច​ចង ក​សម្លាប់​ខ្លួនឯង​ជា​ក្រោយ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦​ ខែ​មេសា ឆ្នាំ​២០១៩​ នៅត្រង់ចំណុច​បន្ទប់​ជួល​លេខ​ស៊ី​១៣​ ក្រុម​១​ ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​​​ឫស្សីកែវ។

សព​បុរស​ ដែល​ចងក​ធ្វើ​អត្តឃាត​​នោះ​ មានឈ្មោះ​ទុយ រ៉ា​ន អាយុ ៣៩​ឆ្នាំ មាន​មុខរបរ​ជាង​ទង​(​ជាង​មាស​)​ មាន​ប្រពន្ធ​កូនប្រុស​ម្នាក់​ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ​ អ្នក​ទាំង​៣​នាក់​ស្នាក់​នៅផ្ទះ​លេខ​១០៥​ផ្លូវ​លេខ​១១០ ​សង្កាត់​ផ្សារ​ចាស់ ​ខណ្ឌ​ដូនពេញ​ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុច​ស៊ី​ស​RX330​បិទ​តែម​350​ ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-4378។ ចំណែក​ស្ត្រី​ដែល​បុរស​ខាងលើ​សម្លាប់​នោះ ​ឈ្មោះ​ណុង ស្រី​មិ អាយុ​២៣​ឆ្នាំ​ មុខរបរ​នៅផ្ទះ​មាន​ផ្ទៃពោះ​២​ខែ​មាន​កូនស្រី​ម្នាក់​ជាមួយ​ប្តី​ដើម​អាយុ​៣​ឆ្នាំ​រស់នៅ​ក្នុងបន្ទុក មាន​ស្រុកកំណើត​នៅ​ភូមិ​ជំនុំ​ពល​ ឃុំ​ជាំ​តា​ម៉ៅ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ខាងលើ​ បន្ទាប់ពី​ប្តី​ដើម​របស់​នាង​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​​ ​ដោយសារ​នាង​គ្មាន​ប្រាក់​ចិញ្ចឹម​កូន​និង​ផ្គត់ផ្គង់​គ្រួសារ​ នាង​ក៏បាន​ចេញទៅ​ធ្វើការ​បម្រើ​ការងារ​នៅក្នុង​ខារ៉ាអូខេ​យីហោ​(​ស្ពាន​មាស​)​ ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ ហើយ​ក៏បាន​ស្គាល់​បុរស​ជា​ឃាតក បាន​រយៈពេល​៦​ខែ។

ប្រភព​បាន​បន្តថា បន្ទាប់ពី​ស្គាល់​គ្នា ​បុរស​ខាងលើ​បាន​ឲ្យ​នាង​ឈប់​ពី​បម្រើ​ការងារ​នៅ​ទីនោះ​ដោយ​ជួល​បន្ទប់​ជួល​ រួច​រួម​រស់នៅ​ជាមួយគ្នា​ដូចជា​ប្តី​ប្រពន្ធ​មិនបាន​រៀបការ​ ឬ​សែន​ព្រេន​នោះ​ទេ​ តាំងពី​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​មក​បុរស​នោះ ​មិនសូវ​ទៅ​រួមរស់​ជាមួយ​ប្រពន្ធដើម​ទេ​ យូរៗ​ទៅ​ម្តង​ដោយ​រស់នៅ​ជាមួយ​នាង​ច្រើនជាង​ប្រពន្ធដើម ​ហើយ​តែងតែ​ប្រ​ចណ្ឌ​នាង​រករឿង​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​​​ផងដែរ ​ព្រោះតែ​បុរស​នោះ​ស្រលាញ់​នាងរង​គ្រោះ​ខ្លាំង​ណាស់។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ដើម​របស់​នាងរង​គ្រោះ​នៅ​សល់​តែ​៤​ទៅ​៥​ខែ​ទៀត​ នឹង​ត្រូវ​ចេញពី​ពន្ធនាគារ​​ ​ចំណែក​បុរស​ជា​ឃាតក​ក៏​បាន​ដឹង​រឿងរ៉ាវ​ដែរ​ ហើយ​​​ធ្លាប់​ប្រាប់​ស្ត្រី​រងគ្រោះ​ថាបើ​ប្តី​ចេញពី​ពន្ធនាគារ​វិញ​ រូបគេ​នឹង​ចេញ​លុយ​ឲ្យ​ប្តី​ដើម​ឲ្យ​ដាច់​គ្នា​ ដើម្បី​រូបគេ​យក​នាង​ធ្វើ​ប្រពន្ធ​ព្រោះ​រូបគេ​ស្រលាញ់​នាង​ខ្លាំងណាស់​អត់​នាង​មិនបាន​ឡើយ។

ប្រភព​បាន​បន្តទៀត​ថា នៅមុនពេល​កើតហេតុ​ ​​ពួកគេ​ទាំង​២​នាក់​ បាន​ចូលក្នុង​បន្ទប់​ជួល ​រួច​បិទទ្វារ​ជិត​ តែ​មិនបាន​ចាក់​គន្លឹះ​ទេ​ ហើយ​កូនស្រី​អាយុ​៣​ឆ្នាំ​ បាន​រត់​ទៅលេង​ផ្ទះ​អ្នកជិតខាង ខណៈ​ពេល​នោះគេ​ឮ​សូរ​សំឡេង​អ្នក​ទាំង​២​នាក់​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំងៗ​ មួយសន្ទុះ​ក្រោយមក​ក៏​ស្ងាត់​ទៅវិញ​ស្របពេលនោះ​កូនស្រី​អាយុ​៣​ឆ្នាំ​ បាន​ត្រឡប់​មកពី​លេង​ផ្ទះ​អ្នកជិតខាង​វិញ ​ក៏​រុញ​ទ្វារ​របើក​ឃើញ​ម្តាយ​ស្នាមរបួស​ក​ជិត​ដាច់​ ហើយ​ឃើញ​បុរស​ជា​ឃាតក​ដេក​អោប​សព​ម្តាយ​ នាង​ក៏​រត់​ស្រែក​ប្រាប់​អ្នក​ជិត​ខាង​ឲ្យ​មកជួយ។ ភ្លាមៗ​នោះ​អ្នកជិតខាង​មានការ​ភ្ញាក់ផ្អើល​ បាននាំគ្នា​មក​មើល ​បន្ទាប់មក​បុរស​ជា​ឃាត​ក បាន​ងើប​រត់​មកចាក់​គន្លឹះទ្វារ​បន្ទប់​ជួល​ទំនង​បុរស​នោះ​ខ្លាច​ប្រជាពលរដ្ឋ​វាយ​ស្លាប់​ក៏​យក​ក្រមា​ចងភ្ជាប់​ទៅ​នឹង​មេដំបូល​ដែក​បន្ទប់​ជួល ​ចងក​សម្លាប់​ខ្លួនឯង​តែម្តង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋា​ន​បាន​រាយការណ៍​បន្តទៅ​ខាង​ជំនាញ​​កោសល្យវិច័យ​​មក​ធ្វើ​ការត្រួតពិនិត្យ​ទើប​ដឹងថា ជា​ករណី​សម្លាប់​ស្រី​កំណាន់​ ហើយ​ចងក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន។

បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​សព​រួចរាល់​ហើយ​​ បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​​រៀងៗ​ខ្លួន​​ ​ដឹកយក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu