Ad Code

នគរបាល​ស្រុក​ស្អាង​ បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ឃាត់​មនុស្ស​២​នាក់​និង​វត្ថុតាង



កណ្តាល​ ៖​ លោក​វរសេនីយ៍ឯក សេង ​សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​ថា​ កាលពី​ថ្ងៃ សុក្រ ០១​កើត ខែចេត្រ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧​និង​០០​នាទី កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​រកា​ខ្ពស់​ធ្វើ​ការ​ចាប់​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច ភូមិ ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដកហូត​វត្ថុតាង​ថ្នាំញៀន​៨​កញ្ចប់​។

ជនសង្ស័យ ឃាត់ខ្លួន​១ / ឈ្មោះ ឆេង ឆៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ។ ២ / ឈ្មោះ ណុប សោ​ភ័ណ្ឌ ហៅ ម៉ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ។



​អ្នក​ទាំងពីរ​នាក់​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។វត្ថុ​តាង​ចាប់​យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៨​កញ្ចប់​តូច។

លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលរ​កា​ខ្ពស់ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ ណុប សោ​ភ័ណ្ឌ ហៅ ម៉ន បាន​រក​ឃើញ​ម្សៅ​ក្រាម ​ព​ណ៍ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​តូច រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ណុប សោ​ភ័ណ្ឌ ហៅ ម៉ន បាន​សារភាព​ថា ឈ្មោះ ឆេង ឆៃ ភេទ​ប្រុស អាយុ៣២​ឆ្នាំ ប្រើ​ខ្លួន​ឲ្យ​យក​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​តូច តម្លៃ ៥០,០០០៛ ដើម្បី​យក​ទៅ​លក់​ឲ្យ​គេ​មិន​ស្គាល់ឈ្មោះ​អស់​០១​កញ្ចប់​តូច នៅសល់​០១​កញ្ចប់​តូច ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន។

ដោយមាន​ការចូលរួម​ពី​លោក​មេភូមិ​ព្រែ​កឡុង សមត្ថកិច្ច​នគរបាល បាន​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ ឆេង ឆៃ រក​ឃើញ​ម្សៅ​ក្រាម​ ព​ណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០៧​កញ្ចប់​តូច នៅ​នឹង​ខ្លួន ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ឆេង ឆៃ បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១០​កញ្ចប់​តូច តម្លៃ ២០០,០០០៛ ពី​ឈ្មោះ ច​យ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ នៅ​ចំណុច​ក្រោយ​រោងចក្រ​ព្រែ​កឡុង ដើម្បី​យកទៅលក់​បន្ត ក្នុង​០១​កញ្ចប់​តូច តម្លៃ ២៥,០០០៛។

ទន្ទឹមនឹង​នោះ​ ឈ្មោះ ឆេង ឆៃ បាន​សារភាព​ទៀត​ថា ខ្លួន​ពិតជា​បាន​ប្រើ​ឈ្មោះ ណុប សោ​ភ័ណ្ឌ ហៅ ម៉ន ដើម្បី​យក​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​តូច ទៅ​លក់​ឲ្យ​គេ​ពិតប្រាកដ​មែន និង​០១​កញ្ចប់​តូច​ទៀត ប្រើប្រាស់​ជាមួយគ្នា។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu