កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សភារុស្ស៊ី បានអនុម័តលើសេចក្តីព្រាងច្បាប់ដែលនឹងអនុវត្តន៍ការផាកពិន័យជាប្រាក់៥ម៉ឺនរ៉ាប់បល(រូបិយប័ណ្ណរុស្ស៊ី) លើអត្តពលិករូបណាដែលរកឃើញថា បានប្រើប្រាស់ថ្នាំប៉ូវកម្លាំងហាមប្រាម។
រុស្ស៊ី ត្រូវបានរង្គោះរង្គើដោយសារតែបំរាមជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោយកសាងស៊ើបអង្កេតអន្តរជាតិ រកឃើញភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀនសកលគាំទ្រដោយរដ្ឋលើក្រុមអត្តពលិក និងកីឡាផ្សេងៗជាច្រើនទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើវិសោធនកម្មនេះ ដែលនឹងផាកពិន័យទឹកប្រការចន្លោះ៣ម៉ឺនរ៉ាប់បល និង៥ម៉ឺនរ៉ាប់បលសម្រាប់ការបំភាន់ភ្នែកគ្រឿងញៀន ត្រូវតែអនុម័តឡើងដោយព្រឹទ្ធសភា បន្តទៀត និងចុះហត្ថលេខាលោកលោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន មុនពេលវាក្លាយជាច្បាប់បាន។
អង្គនិតីបញ្ញត្តិរុស្ស៊ី បានចាត់ទុកវារួចទៅហើយថា ជាឧក្រិដ្ឋកម្ម សម្រាប់គ្រូបង្វឹក និងបុគ្គលិកសុខាភិបាល ដែលបង្ខំឲ្យក្រុមអត្តពលិកប្រើប្រាស់គ្រឿងញៀន ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់ត្រូវបានកាត់ទោសក្រោមច្បាប់នោះទេ។
បច្ចុប្បន្ន មិនទាន់មានច្បាប់ណានៅក្នុងប្រទេសរុស្ស៊ី ដែលនឹងត្រូវដាក់ទោសអត្តពលិកប្រើប្រាស់គ្រឿងញៀនដោយខ្លួនឯង នោះទេ។
សូមបញ្ជាក់ថា ទីភ្នាក់ងារប្រឆាំងការប្រើប្រាស់គ្រឿងញៀនរុស្ស៊ី(RUSADA) និងសហព័ន្ធអត្តពលកម្មរុស្ស៊ី ត្រូវបានគេព្យួរឈ្មោះ ក្រោយចេញរបាយការណ៍ឆ្នាំ២០១៥ ដោយទីភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនពិភពលោក(WADA) ដែលបានរកឃើញភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀនគាំទ្រដោយរដ្ឋមកលើក្រុមអត្តពលិករុស្ស៊ី៕
Source: Kampuchea Thmey Daily
0 Comments