ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ងហើយត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូទៅបុកបង្កាន់ដៃស្ពានយ៉ាងពេញទំហឹងនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើស្ពានអាកាស៧មករាផ្លូវ១១០កែងផ្លូវកម្ពុជាក្រោមស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសចរាចរណ៍ខណ្ឌទួលគោកបានឲ្យដឹងថា ជនរងគ្រោះ ភេទប្រុស អាយុប្រមាណជា៤០ឆ្នាំជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GO 8536PP បើកបរពីទិសខាងលិចមកខាងកើតតាមផ្លូវ១១០ លុះមកដល់លើស្ពានអាកាស៧មករា ក៏បានបុកក្បាលស្ពានតែម្តង។ចំពោះគ្រោះថ្នាក់នេះ គឺបានបណ្ដាលអោយមនុស្សរបួសធ្ងន់ចំនួន១នាក់ ហើយបងប្អូនអ្នករងគ្រោះដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង។ ម៉ូតូខូចធ្ងន់១គ្រឿង។
ក្រោយពីកើតហេតុមន្ត្រីប៉ូលិសខណ្ឌទួលគោកបានចុះទៅធ្វើការវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងឯកសារបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments