Ad Code

ឆាក​ប្រយុទ្ធ​គ្នា ​រវាង​អ្នកកាង​ទីតាំង​កត់​ឆ្នោត ​និង​អ្នក​ចង់​ឲ្យ​គេ​ជួយ​កត់​ ផ្ទុះ​ឡើង​រហូត​មាន​អ្នក​ធ្លាក់​ទឹក​ស្អុយ​



​ភ្នំពេញ ៖ បើ​សង្កេត​តាម​វីដេអូ​ឃ្លី​ប​មួយ​នេះ​ឃើញថា ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​ភាព​អនាធិបតេយ្យ​ខ្លាំងណាស់​ លើ​បញ្ហា​ល្បែង​ស៊ីសង​ខុសច្បាប់ ដែល​បាន​និង​កំពុង​រីកដុះដាល​ដូច​ផ្សិត​ជាពិសេស​ល្បែង​ឆ្នោត​យួន​នោះ​តែម្ដង ជាក់ស្ដែង​មាន​មនុស្ស​ពី​៥​ ទៅ​៦​នាក់​ បានមក​បង្ក​ការអុកឡុក​ដេញ​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ​ដូចជា ​គ្មាន​ខ្លាច​ច្បាប់​ទម្លាប់​អី​បន្តិច​សោះឡើយ ដោយ​គ្រាន់តែ​ឲ្យ​ម្ចាស់​ទីតាំង​កត់​ឆ្នោត​នោះ​ ​ជួយ​កត់​ឆ្នោត​យួន ពេល​ម្ចាស់​ទីតាំង​មិន​ព្រម​កត់​ឲ្យ​ ក៏​ផ្ទុះ​អំពើហិង្សា​ដាក់គ្នា​ផ្អើល​ឈុ​ល​តែម្ដង​ មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ។​

ប្រភព​ព័ត៌មាន​បានឲ្យ​ដឹងថា មុននេះ​មួយថ្ងៃ​ មាន​បក្ខ​ពួកគេ​បានមក​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ម្ចាស់​ទីតាំង​នោះ​ជួយ​កត់​ឆ្នោត​យួន​ឲ្យ​ថៅកែ​របស់ខ្លួន​ផង តែ​ម្ចាស់​ទីតាំង​មិន​យល់ព្រម ហើយ​ភ្នាក់ងារ​នោះ​បាន​ចាកចេញ​ទៅ​ទាំង​មិន​សប្បាយចិត្ត លុះ​មកដល់​ថ្ងៃកើតហេតុ ​ស្រាប់តែ​ពួកគេ​មាន​គ្នា​ពី​៥​ទៅ​៦​នាក់​បាន​លើកគ្នា មកដល់​ទីតាំង​កើត​ហេតុនេះ​ម្ដងទៀត ពេលមកដល់​ ពួកគេ​បាន​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ជួយ​កត់​ឆ្នោត​យួន​ដូច​លើក​មុន​ទៀត រីឯ​ម្ចាស់​ទីតាំង​ក៏​មិន​យល់ព្រម​ដូច​លើក​មុន​ចឹ​ង​ដែរ ជាហេតុ​នាំ​ឲ្យ​មានការ​ឈ្លោះទាស់ទែង​ពាក្យសម្ដី​គ្នា​រហូត​ដេញ​វាយ​គ្នា​ឆៅៗ​តែម្ដង។​

ប្រភព​បន្ដថា ​អ្នកកាង​ឆ្នោត​នៅ​ទីនោះ​ក៏​ខ្លាំង ​អ្នកបង្ក​ក៏​ខ្លាំង ​ប៉ះគ្នា​ប្រាវ​ អ្នកខ្លះ​ធ្លាក់​ទឹក​ស្អុយ បន្ទាប់ពី​កើតហេតុ ពួកគេ​បាន​រត់​ចែក​ជើង​គ្នា​បាត់​អស់ ហើយ​សមត្ថកិច្ច​ក៏​ទៅ​មិនទាន់​ដែរ ប៉ុន្តែ​ទោះយ៉ាងណា​គេ​មិនឃើញ​សមត្ថកិច្ច​មាន​ចំណាត់ការ​ទៅលើ​ម្ចាស់​ទីតាំង​នោះទេ ទុក​ឲ្យ​ដំណើរការ​ជាធម្មតា។​

មហាជន​បាន​រិះគន់ថា ​នៅក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​ បើ​និយាយ​ពី​ល្បែង​ឆ្នោត​យួន​នេះ មិន​បាច់​និយាយ​ទេ សូម្បី​នៅក្បែរៗ​ច្រមុះ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ​ ក៏មាន​ច្រើន​កន្លែង​ដែរ ​តែ​អស់លោក​សមត្ថកិច្ច​មិន​បង្ក្រាប​នោះទេ ព្រោះ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ទៅ​ហើយ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu