Ad Code

រថយន្ត​បា​ឡែ​ន​ បើក​រំលោភ​ចំណែក​ផ្លូវ ​បុក​រថយន្ត​ហ្វ៊ុ​យ​ហ្ស៊ូ​មួយ​ទំហឹង ​ខូចខាត​ធ្ងន់ធ្ងរ​



កំពង់ឆ្នាំង​ ៖ បុរស​អ្នកបើកបរ​រថយន្ត​ម្នាក់​ មានសំណាង​ណាស់​ គ្រាន់តែ​រងរបួស​ស្រាល ខណៈដែល​រថយន្ត​រប​ស់​គាត់​បាន​រេ​ចង្កូត​បុក​រថយន្ត​ហ៊្វុយ​សូ ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​គាត់​ខូចខាត​យ៉ាងដំណំ តែ​ពិតជា​សំណាងល្អ​ គ្រាន់​តែ​រងរបួស​ស្រាល​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវជាតិ​លេខ៥ ចំណុច​ភូមិ​ក្បាលថ្នល់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា រថយន្ត​បា​ឡែ​ន​ជា​អ្នកបង្ក​គ្រោះថ្នាក់​នេះ​ពាក់​ស្លាក​លេខ ភ្នំពេញ​2AE2137 ចំណែក​រថយន្ត​រងគ្រោះ​ម៉ាក​FUSO ពាក់​ស្លាក លេខ​ភ្នំពេញ​3C5705 ដែល​ករណីនេះ រថយន្ត​បា​ឡែ​ន​បាន​បើក​រំលោភ​ចំណែក​ផ្លូវ​ខាងស្តាំ​របស់គេ ទៅបុក​រថយន្ត​ហ្វ៊ុ​យ​ហ្ស៊ូ ក្នុងទិសដៅ​ច្រាស់​គ្នា​។​

ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​ទាំង​២​កំពុងតែ​សម្របសម្រួល​គ្នា ដោយ​ម្ចាស់​រថយន្ត​ជា​អ្នកបង្ក​បាន​ទទួល​ស្គាល់​ថា ខ្លួន​គាត់​ពិតជា​បាន​បើកបរ​រេ​ចង្កូត​ចូលទៅ​ចំណែក​ផ្លូវ​ខាងស្តាំ​របស់​រថយន្ត​FUSO ដែល​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​ពិតមែន ដោយ​គាត់​សុខចិត្ត​ចេញ​សង​ថ្លៃ​ខូចខាត​ដល់​ម្ចាស់​ភាគី​រថយន្ត​FUSO ពេញ​តម្លៃ ដើម្បី​បញ្ចប់​រឿង​។ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​អ្នក​បើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះឡើយ ដោយបាន​ប្រាប់ថា គេ​ត្រូវរ៉ូវ​គ្នា​ ហើយ​មិនបាច់​ផ្សាយ​ឈ្មោះ​ពួកគេ​ទេ។​

ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ លោក ឈឹម សារ៉ុន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នង​ការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៩ ថា នៅក្នុង​ករណី​នេះ​មិនមាន​អ្នក​រង​បួស​ធ្ងន់ធ្ងរ​ទេ ថ្វីត្បិតតែ​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ​ក៏​ពិតមែន គឺ​ម្ចាស់​រថយន្ត​ទាំងពីរ​កំពុង​សម្របសម្រួល​ចរចា​ត្រូវរ៉ូវ​គ្នា​ហើយ ដើម្បី​បញ្ចប់​រឿង​៕

​ ​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu