Ad Code

ក្លិប​បាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី ប្រកាស​ត្រៀម​ចេញទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ថៃ​



​ក្លិប​បឹងកេត សមាជិក​របស់​លី​គ​កំពូល​កម្ពុជា បាន​ប្រកាស​ថា ​ក្រុម​របស់ខ្លួន​ត្រៀម​ចេញទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ថៃ ជាមួយ​ក្រុម​តារា​ចំរុះ​ថៃ នៅ​ថ្ងៃ​អង្គា​រ ទី​៩ ខែមេសា ឆ្នាំ២០១៩​ខាងមុខនេះ ក្នុង​គោលដៅ​ប្រកួត​មិត្តភាព​សប្បុរសធម៌ លើ​ទីលាន​កីឡដ្ឋាន Pathum Thani របស់​ក្លិប​កងទ័ពអាកាស​ថៃ Air Force United​។



យោង​តាម​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី បាន​បញ្ជាក់​ថា «​បន្ទាប់ពី​ពួក​យើង​ប្រកួត​ចប់​សប្តាហ៍​ទី​៣ ទល់នឹង​អង្គ​រថា​យ​ហ្គឺ​រ នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ កីឡាករ និង​ថ្នាក់ដឹកនាំ​របស់​ក្លិប​បឹងកេត មួយចំនួន នឹងត្រូវ​ចូលរួម​ជាមួយ​តារា​សម្តែង តារាចម្រៀង​របស់​កម្ពុ​ជា ជាច្រើនរូប​ទៀត បង្ហាញ​វត្តមាន​ក្នុងការ​ប្រកួត​នេះ ដែល​កម្មវិធី​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៤​រសៀល ដល់​ម៉ោង ៩​យប់ ដោយមាន​ការសម្តែង​ជាច្រើន​ថែម​ទៀតផង​»​។

ប្រភព​បាន​បន្ត​ថា ​តាម​ក្រោយ​ចប់​គម្រោង​នៃ​កម្មវិធី​សប្បុរសធម៌​នេះ ក្លិប​បឹងកេត និង​ភាគី​ខាង​ថៃ មាន​គម្រោង​មក​ធ្វើការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​លើក​ទី​ពីរ នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​អនាគត ដើម្បី​ចូលរួម​រ៉ៃ​អង្គាសប្រាក់​ជួយ​ដល់​មន្ទីរ​ពេទ្យ និង​កុមារកំព្រា​របស់​កម្ពុជា ផងដែរ​។ ក្រុម​បឹង​កេត ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ​ពោលគឺ​នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​៧ ខែមេសា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ផងដែរ​។

សូម​រំលឹក​ថា ​ក្រុម​បឹងកេត ធ្លាប់​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចំនួន​៣​លើក​ផងដែរ ខណៈ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្លិប​ដែល​មាន​ប្រភព​មកពី​ខេត្តកំពង់ចាម បានបញ្ចប់​បេសកកម្ម​របស់​ខ្លួន​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុង​ក្រោយ​ចាញ់​ក្រុម​ណាហ្គាវើល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu