ឧត្តរមានជ័យ ៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង៣០នាទី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ូ សុគន្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការបង្ក្រាប បទល្មើសធនធានធម្មជាតិ ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្ដម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យ និង លោកស្នងការរងទទួលផែនការងារសន្តិសុខ ដោយមានការចូលរួមពីកងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងបរិស្ថាន បានអញ្ជើញចុះផ្សព្វផ្សាយអំពីដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ មេត្រីភាព ឲ្យបញ្ឈប់ការកាប់ព្រៃទន្ទ្រានយកដីបន្តទៀត អាជ្ញាធរ និង ធ្វើការបែងចែកដីដែលពួកគាត់បានសង់លំនៅដ្ឋាន និងដាំដុះដំណាំ ជូនពួកគាត់ ប្រជាពលរដ្ឋចូលរួមសរុប៥១២នាក់ ស្ថិតនៅក្នុងទីស្នាក់ការក្រុមហ៊ុន មេត្រីភាព ភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងការចុះផ្សព្វផ្សាយពាក់ព័ន្ធជម្លោះដីធ្លីនៅក្រុមហ៊ុនចម្ការកៅស៊ូ មេត្រីភាពនោះ សមត្ថកិច្ចបានពិនិត្យឃើញ និងធ្វើការដកហូត កាំបិតខ្វាវ០៦.ដាវសាំម៉ារ៉ៃ០១ និងកាំភ្លើងកែច្នៃ(ឆ្នុក)០១ដើមទៀតផង ដើម្បីយកមករក្សាទុកនៅកន្លែងសមត្ថកិច្ច៕
Source: Kampuchea Thmey Daily
0 Comments