រតនគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គ្រឿងពន្លះគ្នាពីក្រោយយ៉ាងពេញទំហឹង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅចំណុចភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកតាវែងបានឲ្យដឹងថា ១- ឈ្មោះ ទុយ បូរី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិព្រៅ បានរងរបួសស្រាល ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ អត់ស្លាកលេខ។ រីឯ ២- ឈ្មោះ ផា គណាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិព្រៅ បានរងរបួសធ្ងន់បាក់ធ្មេញអស់២ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ អត់ស្លាកលេខ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកតាវែង។
បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំតាវែងក្រោមដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments