Ad Code

បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ​ទទួល​អំណោយ​សប្បុរស​ធម៌​អ្នក​តំណាង​រាស្ដ្រ​ភ្នំពេញ​​



កំពង់ធំ ៖ លោកស្រី ម៉ា​ណា ណាវី អ្នកតំណាង រាស្ដ្រ​មណ្ឌល ភ្នំពេញ បាន​នាំ​យក​អំណោយ​សប្បុរសធម៌ ជា​កញ្ចប់​អាហារ ស្រាយ​បួស ចែក​ជូន​បងប្អូន​ពល​រដ្ឋ​ខ្មែរឥស្លាម ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន ចំនួន​១១០​គ្រួសារ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ ដោយមាន​ការ​ចូល​សហ​ការ​ពី​គណៈកម្មការ​អ៊ី​មាំ និង បងប្អូនៗ​យុវជន​សម្ព័ន្ធ​មូស្លីម​កម្ពុជា​(CMYA) ខេត្ត កំពង់ធំ បាន​ប្រព្រឹ​ត្ដទៅ​កាលពី​រសៀល​ថ្ងៃអាទិត្យ​៩​រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០១៩ នៅ​វិហារ​ឥស្លាម​ភូមិ​ត្រពាំង​ឈូក។

អំណោយ​សប្បុរសធម៌​ដែល​នាំ​មក​ចែក​ជូន​បងប្អូន ចំនួន ១១០​គ្រួសារ ក្នុង មួយ​គ្រួសារ ទទួល​បាន​ទឹកដោះគោ​២​កំប៉ុង ,​ស្ករស​៦៤Kg,​ទឹកក្រូច​១.៥​លីត្រ​,​ប្រេងឆា​១​លីត្រ​, អូ​វ៉ាន​ទីន ដប​ធំ​១​ដប និង​ថវិកា​មួយចំនួន។



លោកស្រី ម៉ាណ ណាវី បាន​បញ្ជាក់​ថា អំណោយ​ដែល​យក​មក​ចែក​ជូន​ប​ង​ប្អូន នៅ​ពេល​នេះ ដោយ​បាន​សហការ​ជួយ ឧបត្ថម្ភ​ពី លោក សេន មុះ​ស្តា​ហ្វា និង គ្រួសារ មក​ចែក​ជូន​លោកយាយ លោកតា បងប្អូន មីងមា សំរាប់​ខែ​បួស​រ៉ា​ម៉ា​ឌន​ដែល​នឹង​ខិតចូល​មកដល់​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ សូមពី​អ​ល់​ឡោះ​ឲ្យ​ក្មួយ​និង​ក្រុម​គ្រួសារ​រក​ស៊ី​មានបាន អ​ល់​ឡោះ​ផ្តល់​រី​ហ្សា​កី​ច្រើនៗ​ទ្វេដង​ទៀត ហើយ​ខ្ញុំ​ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ចាស់ជរា ចំនួន៣​នាក់ ៥០០,០០០​រៀល និង​ជូន​ថវិកា​ដល់​ក្មួយៗ កុមារា កុមារី​ចំនួន​២៥០​នាក់ ស្មើ​៥០០,០០០រៀល និង ថ្នាំ​ឡេ​ការពារ​កន្ទួល​រមាស់ មួយ​កេះ​ធំ​ផងដែរ។

លោកស្រី ម៉ា​ណា ណាវី បាន​បញ្ជាក់​ថា ដោយសារ​គោលនយោបាយ​សុខដុម​ប​នីយកម្ម របស់​រាជរដ្ឋាភិបាល សហគមន៍​អ៊ីស្លាម មាន ភាព​កក់​ក្ដៅ​និង រីកចម្រើន​ជា​បន្តបន្ទាប់​តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​កម្ពុជា ក៏​មាន​បងប្អូន​អ្នក​កាន់ សាសនា​អ៊ីស្លាម បាន​កំពុង​រួមរស់​រួមសុខ​រួមទុក្ខ ក្រោម​ដំបូល​សន្តិភាព​តែមួយ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ មិន​តែប៉ុណ្ណោះ បងប្អូន​សាសនិក​អ៊ីស្លាម​នៅ​កម្ពុជា ក៏​ទទួល​បាន នូវ​គោលនយោបាយ​ល្អល្អ ដើម្បី​បំពេញ នឹង​រាល់​តម្រូវ​ការចាំបាច់ របស់​សហគមន៍​ខ្មែរឥស្លាម ជាពិសេស ការ​បើក​សិទ្ធិ​ទូលំ ទូលាយ ឲ្យ​ទទួលយក​ការប្រតិបត្តិ​តាម​គោល ជំនឿ​សាសនា​របស់​ខ្លួន ទំនៀមទម្លាប់​ប្រពៃណី​មិនតែប៉ុណ្ណោះ និង​ការ​អនុញ្ញាត​ឲ្យ ទទួល​បាន​ការងារ ក្នុង​ជួរ​រដ្ឋាភិបាល ដូចជា​រដ្ឋសភា​ព្រឹទ្ធសភា​និង​តាម​អង្គភាព​ក្រសួង​មន្ទីរ​នានា​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu