Ad Code

មេ​កន្ទុយលេខ​លួច​ស៊ី​កូនកញ្ច្រែង​(រួមរ័ក្ស)រាប់​ឆ្នាំ លួច​ថត​បង្ហោះ​ហ្វេ​សបុ​កទៀត ត្រូវ​ភាគី​ខាង​ស្រី​ប្ដឹង​ឲ្យ​ប៉ូលិស​ចាប់ខ្លួន



​ភ្នំពេញ ៖ មេ​ឆ្នោត (​កន្ទុយលេខ​យួន)​ ដើរ​ប្រមូល​លុយ​ល្បែង​ឆ្នោត​យូរៗ​ទៅ លួច​ទាក់ទង​សម្ងំ​ស៊ី​កូនកញ្ច្រែង​(​អ្នក​កត់​ឆ្នោត​យកមក​ឲ្យ​មេ​) ឡើង​ផ្អែមមាត់​រាប់​ឆ្នាំ​ហើយ ហ៊ាន​លួច​ថតរូប​ប្រតិបត្តិ​ការ​រួម​រ័ក្ស​បង្ហោះ​ហ្វេ​សបុ​កទៀត ត្រូវ​ភាគី​ខាង​ស្រី​ប្ដឹង​ឲ្យ​ប៉ូលិស​ចាប់ខ្លួន។

មេ​កន្ទុយលេខ​កំហូច​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ហង្ស សិង្ហ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជា​មេ​ឆ្នោត​ប្រចាំ​តំបន់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ និង​កូន​៤​នាក់​ក្នុងបន្ទុក មាន​ស្រុកកំណើត ខេត្ត​ព្រះ​ត្រពាំង ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។

តាម​ពាក្យបណ្ដឹង​របស់​នារី​ជា​ដៃគូ​លួចលាក់ បាន​បញ្ជាក់​ថា ឈ្មោះ​ហង្ស សិ​ង្ស មាន​ប្រពន្ធ និង​មាន​ទាំង​៤​នាក់ បាន​រៀប​អន្ទាក់​ថតរូប​អាភាស​ទុក​ធ្វើជា​ធ្នាក់​គំរាម​នាង​កុំ​ឲ្យ​បែក​បែរ​ដោះដៃ អស់​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ។ តែ​បែរ​ជា​យក​រូបថត​រួមរ័ក​ជាមួយគ្នា​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​នាង​ទៀត ទើប​នាង​ប្ដឹង​សុំ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ នៅផ្ទះ​សំណាក់​មានសម្បត្តិ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ចំណែក​ភាគី​ស្រី​ស្នេហ៍ ជា​កូនកញ្ច្រែង​កត់​កន្ទុយលេខ ហើយ​ជាដើម​បណ្តឹង​មានឈ្មោះ ( ឃ ច រ )​អាយុ​២៣​ឆ្នាំ មុខរបរ​កត់​កន្ទុយ​លេខ​មាន​ទីលំនៅ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
សមត្ថកិច្ច​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ដឹងខ្លួន​ថា​ភាគី​ខាង​ស្រី​ប្ដឹង ជនសង្ស័យ​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះ​វិហារ​មួយ​រយៈ លុះ​ពេល​ត្រឡប់មកវិញ មក​ស្នាក់នៅ​ផ្ទះសំណាក់​មានសម្បត្តិ ក៏ត្រូវ​ឃាត់ខ្លួន​តែម្ដង។ ឥឡូវនេះ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu