Ad Code

ខ្យល់​កន្ត្រាក់​ បោកបក់​ចូល​ស្រុក​កំរៀង រលំ​ផ្ទះ​សង្កត់​មនុស្ស​ស្លាប់​ម្នាក់​



បាត់ដំបង ៖ ស្ត្រី​ម្នាក់​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត ខណៈដែល​ស្ត្រី​រងគ្រោះ​កំពុង​ជ្រក​ភ្លៀង​នៅក្រោម​ផ្ទះ ក៏​ស្រាប់​តែមាន​ខ្យល់​កន្ត្រាក់​មួយ​បាន​បោកបក់​ចូលមក​ក្នុងភូមិ ព្រមទាំង​បាន​វាយ​ផ្ដួល​លំនៅដ្ឋាន​អស់​ជាច្រើន​ខ្នង រួមជាមួយ​នឹង​ផ្ទះ​របស់​ស្ត្រី​រូបនេះ​ផងដែរ។​

​ហេតុការណ៍​ នៃ​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥ល្ងាច ថ្ងៃទី​៧ ខែមេសា ឆ្នាំ ២០១៩ នៅក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្រប​ពេល​ដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​មួយ​មេ​យ៉ាង​ធំ​ផងដែរ។​

​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​នេះ បាន​បោកបក់​ ដែល​បង្កឲ្យ​មាន​ការ​ខូច​ខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ អស់​សរុប​ចំនួន១៦ខ្នង​ ក្នុងនោះ​ខូចខាត​ដំបូល​ចំនួន១២ខ្នង និង ដួលរលំ​ទាំងស្រុង​អស់​ចំនួន៤ខ្នង​ ដែល​ការ​រលំ​ទាំងស្រុង​នេះ បាន​សង្កត់​ទៅលើ​ស្ត្រី​ម្នាក់​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​ផងដែរ។

​ស្ត្រី​ដែលជា​ជនរងគ្រោះ​មាន ឈ្មោះ សឿង ចំរើន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​កម្មករ​ រស់នៅ​ក្រុមទី​១៩ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ បច្ចុប្បន្ន​សព​ ត្រូវបាន​ក្រុមគ្រួសារ​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu