ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី១០ខែមេសានេះបានរំលឹកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូទៅស្រុកកំណើតសូមមេត្តាពាក់មួកការពារសុវត្ថិភាពដើម្បីការពារក្បាលក្រែងជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
លោកពេជ្រ កែវមុនី ខណៈពេលចុះផ្តល់មួកការពារសុវត្ថិភាពជូនដល់អ្នកធ្វើដំណើរតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌមានជ័យលោកបានក្រើនរំលឹកដល់អ្នកធ្វើដំណើរតាមម៉ូតូសូមមេត្តាពាក់មួកការពារសុវត្ថិភាពព្រោះគ្រោះថ្នាក់មើលមិនឃើញទេ។ តែបើសិនជាជួបគ្រោះថ្នាក់ហើយយើងបានពាក់មួកការពារសុវត្ថភាពនោះ គឺអាចការពារក្បាលបាន។ ប៉ុន្តែបើយើងមិនពាក់មួកការពារទេនោះច្បាស់ជាជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្បាលជាក់ជាពុំខាន។
លោកពេជ្រ កែវមុនី បានបញ្ជាក់ទៀតថា លោកសូមជូនពរដល់បងប្អូនដែលធ្វើដំណើរចេញទៅស្រុកកំណើតទាំងម៉ូតូក្តីនិងរថយន្តក្តី សូមជួបតែនឹងសេចក្តីសុខគ្រប់ៗគ្នាទាំងទៅទាំងមក៕
Source: Kampuchea Thmey Daily
0 Comments