Ad Code

ពលរដ្ឋ​ ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត



​រតនគិរី ៖ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ័យ​ឧ​ត្ត​ម បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ក្នុង​ប្រឡាយ​ទឹក ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​បង្គោល​លេខ ២៦៥-២៦៦ ស្ថិត​ក្នុង​ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧត​ត្ត​ម ស្រុក​លំផាត់ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​គ្រោងឆ្អឹង​សាកសព ជនអនាថា​(​មិន​ស្គាល់​អត្ត​សញ្ញាណ​)​ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ បាន​ដេក​ស្លាប់​ក្រោម​ម្លប់​ឈើ ប្រហែល​ចន្លោះ ២-៣ ខែ​មក​ហើយ​។​

មន្ត្រី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ​ នៃ​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយ​គ្រូពេទ្យ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​អធិការ​នគរបាល​ស្រុក​លំផាត់ ដោយមាន​ការ​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ដំណើរការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ពិនិត្យ​សាកសព រួច​បាន​សន្និដ្ឋាន​ថា ករណី​នេះ ជា​ករណី​មនុស្ស​ដេក​ស្លាប់​(​ខ្យល់គរ​) ពិត​ប្រាកដ​មែន​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​បន្តថា រហូតដល់​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ដដែល ដោយមាន​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​រង សមត្ថកិច្ច​បានសម្រេច​បូជា​សាកសព​នៅនឹងកន្លែង​កើតហេតុ​ដោយ​ពុំមាន​សាច់ញាតិ​ជនរងគ្រោះ​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu