ភ្នំពេញ ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា មានសេចក្ដីរីករាយសូមជម្រាបជូនអតិថិជនមេត្តាជ្រាបថា ចាប់ពីថ្ងៃទី 12 ខែមេសា ឆ្នាំ 2019 នេះតទៅ លោកអ្នកអាចធ្វើប្រតិបត្តិការទូទាត់ទឹកភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) តាមរយៈម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត បានដោយឥតគិតថ្លៃ។ ការផ្ដល់ជូនដ៏ពិសេសនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់អតិថិជនដែលបានប្រើប្រាស់សេវាកម្មរបស់ប្រាសាក់។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសាសន៍ថា «ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាដើម្បីថ្លែងអំណរគុណចំពោះការគាំទ្ររបស់អតិថិជន ប្រាសាក់បានធ្វើការផ្ដល់ជូនដោយឥតគិតថ្លៃនូវសេវាទូទាត់ទឹកភ្លើង ផ្ទេរប្រាក់ និងផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code)។ រាល់ប្រតិបត្តិការទាំងអស់នេះ គឺអាចធ្វើឡើងដោយមិនគិតថ្លៃ។ ដូច្នេះអតិថិជនអាចរីករាយចាត់ចែងសាច់ប្រាក់របស់ខ្លួន តាមរយៈម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង 24 ម៉ោង ក្នុងមួយថ្ងៃ 7 ថ្ងៃ ក្នុងមួយសប្ដាហ៍»។
លោក សូនី បន្តទៀតថា «ចំពោះអតិថិជនដែលមិនទាន់បានបើកគណនីជាមួយប្រាសាក់ សូមមេត្តារួសរាន់ឡើង! លោកអ្នកនឹងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត និងការភ្ជាប់សេវាធនាគារចល័ត ដោយឥតគិតថ្លៃ ដែលអនុញ្ញាតឲ្យលោកអ្នកអាចធ្វើប្រតិបត្តិការផ្សេងៗបានដោយស្រួល លឿនរហ័ស និងសុវត្ថិភាព»។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬចូលទៅកាន់ www.prasac.com.kh៕
Source: Kampuchea Thmey Daily
0 Comments