Ad Code

ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ បន្ថែម​នូវ​ពានរង្វាន់​កិត្តិយស​ថ្មី សម្រាប់​បញ្ជី​ឈ្មោះ​អ្នកឈ្នះ​ចុង​ក្រោយ​



ភ្នំពេញ ៖ បញ្ជី​ឈ្មោះ​ចុងក្រោយ សម្រាប់​ពានរង្វាន់​អចលនទ្រព្យ​របស់ PropertyGuru ប្រចាំ​ឆ្នាំ​លើក​ទី៤ នឹង​បញ្ចេញ​ឲ្យ​ដឹង ជាមួយនឹង​ពានរង្វាន់​ប្រភេទ​ប្រកួតប្រជែង និង​ពានរង្វាន់​ពិសេស​ប្រមាណ​ជាង៣៥ ដែល​នឹងត្រូវ​បានប្រកាស នៅ​ក្នុង​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច​តែមួយគត់ នា​ថ្ងៃ​សុក្រ ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

​ពិធីជប់លៀង​យ៉ាង​ពិសេស​តែមួយគត់​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​បញ្ជីរាយនាម​ជាប់​ជា​បេក្ខភាព ក៏បាន​ដាក់ឈ្មោះ​អ្នក​ដែល​ត្រូវបាន​ជ្រើសរើស ឲ្យ​ទទួលបាន​ពាន​រង្វាន់​ប្រភេទ​ថ្មី នៅក្នុង​ការអភិវឌ្ឍ​សហគមន៍​ល្អ​បំផុត​, ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ​ល្អ​បំផុត​, ការ​អភិវឌ្ឍ​កាស៊ីណូ​ល្អ​បំផុត​, ការអភិវឌ្ឍ​ទីក្រុង​ល្អ​បំផុត និង​ការ​រចនា​ប្លង់​មេ​ល្អ​បំផុត ដែល​សរុបមក​មានពាន​រង្វាន់​ប្រកួតប្រជែង និង​ពានរង្វាន់​ពិសេស​ជាង​៣៥​ប្រភេទ​ដែល​នឹងត្រូវ​បានបង្ហាញ​។​

​លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​បើក​ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំនេះ ហើយនឹង​ដឹកនាំ​គណៈប្រតិភូ​របស់​ក្រសួង ដើម្បី​ទទួលយក​ពានរង្វាន់ “​ការ​ទទួលស្គាល់​ជាពិសេស​សម្រាប់​ការ​ច្នៃប្រឌិត​ខាង​ផ្នែក​ឌីជីថល​” ជំនួស​ឲ្យ​ក្រុមការងារ ដែល​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ "‘Cambodia Construction"​។​

​ចំពោះ​បញ្ជី​ឈ្មោះ​ជាប់​បេក្ខភាព សម្រាប់​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​របស់ PropertyGuru ប្រចាំឆ្នាំ​លើក​ទី៤ ឆ្នាំ២០១៩​រួមមាន​ ពានរង្វាន់​ផ្នែក​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​អ្នកឈ្នះ​ នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩​។

​អ្នក​អភិវឌ្ឍន៍​ប្រភេទ​បូ​ទិ​ក​ល្អ​បំផុត​បាន​ទៅលើ ក្រុមហ៊ុន Max Credit Umbrella Ltd ​និង​ក្រុមហ៊ុន NI Development Co. Ltd.​។​ ពានរង្វាន់​ពិសេស​ដែល​ផ្តោតលើ​ការទទួលស្គាល់​ជាពិសេស​ខាង​ផ្នែក CSR​បាន​ទៅលើ​ក្រុមហ៊ុន ប៉េង​ហួត​គ្រុប​។ ​ការទទួលស្គាល់​ជាពិសេស​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​បាន​ទៅលើ​ក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd.​។

​ការទទួលស្គាល់​ជាពិសេស​ក្នុងការ​រចនា​និង​សំណង់​បាន​ទៅលើ​ក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd.​ក្រុមហ៊ុន CCP Construction & PP Mega Property ក្រុមហ៊ុន Max Credit Pawn Pte Ltd​។ ​ការទទួលស្គាល់​ជាពិសេស​សម្រាប់​ការកសាង​សហគមន៍​បាន​ទៅលើ​ក្រុមហ៊ុន ប៉េង​ហួត​គ្រុប​។​

​ចំពោះ​ការទទួលស្គាល់​ជាពិសេស​ខាង​ច្នៃប្រឌិត​ផ្នែក​ឌីជីថល​ដែលជា​កម្មវិធី Cambodia Construction របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួមមាន​ពានរង្វាន់​ខាង​ផ្នែក​ការអភិវឌ្ឍ​រួមមាន​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត (​ភ្នំពេញ​)​បាន​ទៅលើ​គម្រោង Ris Residence ដោយ​ក្រុមហ៊ុន Ris Residence គម្រោង Urban Village ដោយ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd​។​

ចំណែក​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណិត (​រាជធានី​ភ្នំពេញ​)​បាន​ទៅលើ គម្រោង Borey Angkor Phnom Penh ដោយ​ក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd គម្រោង Star Platinum Paradigm ដោយ​ក្រុមហ៊ុន Peng Huoth Group​។​

​រីឯ​ការអភិវឌ្ឍ​ផ្ទះសម្បែង​ល្អ​បំផុត (​ភ្នំពេញ​)​បាន​ទៅលើ គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group​គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construc​tion & PP Mega Properties.​គម្រោង The FLORA ដោយ​ក្រុមហ៊ុន The FLORA​។​

ការអភិវឌ្ឍ​ទីប្រជុំ​ជន​ល្អ​បំផុត​បាន​ទៅលើ​គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group​គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.​។​

​ការអភិវឌ្ឍ​ការិយាល័យ​ល្អ​បំផុត​បាន​ទៅលើ​គម្រោង Chief Tower ដោយ​ក្រុមហ៊ុន JS Property International Co., Ltd គម្រោង Keystone Building ដោយ​ក្រុមហ៊ុន Keystone Development Co., Ltd.​គម្រោង Rise Commercial Office ដោយ​ក្រុមហ៊ុន NI Development Co. Ltd​។​

​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ​ដ៏​ល្អ​បំផុត​បាន​ទៅលើ​គម្រោង IT Media Hub ដោយ​ក្រុមហ៊ុន Urban Data Centre Co., Ltd​។​ ការអភិវឌ្ឍ​សណ្ឋាគារ​កាស៊ីណូ​ល្អ​បំផុត​បាន​ទៅលើ​គម្រោង Dynasty Casino and Hotel ដោយ​ក្រុមហ៊ុន NI Development Co. Ltd គម្រោង The New Venetian ដោយ​ក្រុមហ៊ុន NI Development Co., Ltd

​ការរស់នៅ​តាម​សហគមន៍​ល្អ​បំផុត គម្រោង The Point Community Mall ដោយ​ក្រុមហ៊ុន 3DS Property Management Co., Ltd​។​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ល្អ​បំផុត​បាន​ទៅលើ​គម្រោង MSQM Park ដោយ​ក្រុមហ៊ុន My Square Metre (KH) Co., Ltd​។ ការអភិវឌ្ឍន៍​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត​បាន​ទៅលើ​គម្រោង The Star Diamond ដោយ​ក្រុមហ៊ុន Peng Huoth Group​។ ការអភិវឌ្ឍ​ នៃ​ការ​រចនា​ជា​ជា​សកល​បាន​ទៅលើ​គម្រោង Keystone Building ដោយ​ក្រុមហ៊ុន Keystone Development Co., Ltd.​។​

ចំពោះ​ពាន​រង្វាន់​រចនា​ស្ថាបត្យកម្ម ខុន​ដូ​ល្អ​បំផុត​បាន​ទៅលើ​គម្រោង Ris Residence ដោយ​ក្រុមហ៊ុន Ris Residence គម្រោង The Peninsula Private Residences ដោយ​ក្រុមហ៊ុន CC Peninsula Co., Ltd គម្រោង Urban Village ដោយ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd​។​ ការ​រចនា​ផ្ទៃ​ខាងក្នុង ខុន​ដូ​ល្អ​បំផុត​បាន​ទៅលើ​គម្រោង Ris Residence ដោយ​ក្រុមហ៊ុន Ris Residence គម្រោង The Peninsula Private Residences ដោយ​ក្រុមហ៊ុន CC Peninsula Co., Ltd​គម្រោង Urban Village ដោយ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltdការ​រចនា​ទេសភាព​នៃ​ស្ថាបត្យកម្ម ខុន​ដូ​ដ៏​ល្អ​បំផុត គម្រោង Ris Residence ដោយ​ក្រុមហ៊ុន Ris Residence​និង​គម្រោង Urban Village ដោយ​ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd​។​

​ការ​រចនា​ស្ថាបត្យកម្ម លំនៅដ្ឋាន​ដ៏​ប្រណិត​បំផុត​បាន​ទៅលើ​គម្រោង Borey Angkor Phnom Penh ដោយ​ក្រុមហ៊ុន Angkor Continent Import Export Co., Ltd គម្រោង Star Platinum Paradign ដោយ​ក្រុមហ៊ុន Peng Huoth Group​។ ​ការ​រចនា​រចនា​ផ្ទៃក្នុង​គេហដ្ឋាន ដ៏​ប្រណិត​បំផុត​បាន​ទៅលើ​គម្រោង Star Platinum Paradign ដោយ​ក្រុមហ៊ុន Peng Huoth Group​។ ការ​រចនា​ស្ថាបត្យកម្ម ផ្ទះ​ល្អ​បំផុត​បាន​ទៅលើ​គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.​គម្រោង The FLORA ដោយ​ក្រុមហ៊ុន The FLORA​។​

​ការ​រចនា​ផ្ទៃ​ខាងក្នុង​ផ្ទះ ដ៏​ល្អ​បំផុត​បាន​ទៅលើ​គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.គម្រោង The FLORA ដោយ​ក្រុមហ៊ុន The FLORA​។​

ការ​រចនា​ស្ថាបត្យកម្ម​ទេសភាព​របស់​ផ្ទះ ដ៏​ល្អ​បំផុត​បាន​ទៅលើ​គម្រោង Borey Angkor Phnom Penh ដោយ​ក្រុមហ៊ុន Angkor Continent Import Export Co., Ltd គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.​និង​គម្រោង The FLORA ដោយ​ក្រុមហ៊ុន The FLORA​។​

​ការ​រចនា​ស្ថាបត្យកម្ម​របស់​បន្ទប់​ស​ម្រា​ប់​ជួល ល្អ​បំផុត​បាន​ទៅលើ​គម្រោង Lumiere Residence ដោយ​ក្រុមហ៊ុន Max Credit Pawn Pte Ltd​។ ការ​រចនា​ផ្ទៃ​ខាងក្នុង​របស់​បន្ទប់​ស​ម្រា​ប់​ជួល ល្អ​បំផុត​បាន​ទៅ​លើ​គម្រោង Lumiere Residence ដោយ​ក្រុមហ៊ុន Max Credit Pawn Pte Ltd គម្រោង Urban Palace Serviced Apartments ដោយ​ក្រុមហ៊ុន Urban Palace Co., Ltd.​។ ​ការ​រចនា​ស្ថាបត្យកម្ម​របស់​ការិយា​ល័យ ល្អ​បំផុត​បាន​ទៅលើ​គម្រោង Rise Commercial Office ដោយ​ក្រុមហ៊ុន NI Development Co. Ltd​គម្រោង The Point Community Mall ដោយ​ក្រុមហ៊ុន 3DS Property Management Co., Ltd​។​ការ​រចនា​ស្ថាបត្យកម្ម​របស់​មជ្ឈមណ្ឌល​ទិន្នន័យ ល្អ​បំផុត​បាន​ទៅលើ​គម្រោង IT Media Hub ដោយ​ក្រុមហ៊ុន Urban Data Centre Co., Ltd​។ ​ការ​រចនា​ស្ថាបត្យកម្ម​របស់​កន្លែង​លក់រាយ ល្អ​បំផុត​បាន​ទៅលើ​គម្រោង FURI Times Square ដោយ​ក្រុមហ៊ុន FURI Times Square Mallគម្រោង PH Diamond Place ដោយ​ក្រុមហ៊ុន Peng Huoth Group​។​

ការ​រចនា​ស្ថាបត្យករ​របស់​សណ្ឋាគារ ​និង​កាស៊ីណូ ល្អ​បំផុត​បាន​ទៅលើ​គម្រោង Dynasty Casino and Hotel ដោយ​ក្រុមហ៊ុន NI Development Co. Ltd គម្រោង The New Venetian ដោយ​ក្រុមហ៊ុន NI Development Co. Ltd​។ ការ​រចនា​ផែនការមេ​របស់​ទីប្រជុំជន ល្អ​បំផុត​បាន​ទៅលើ​គម្រោង Grand Star Platinum (Complete Stage) ដោយ​ក្រុមហ៊ុន Peng Huoth Group​គម្រោង Phnom Penh Park ដោយ​ក្រុមហ៊ុន CCP Construction & PP Mega Properties.​និង​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ​បាន​ទៅលើ​ឧកញ៉ា Nito H. Lim ដែលជា​សហ​ស្ថាបនិក​ និង​ជានា​យក​គ្រប់គ្រង នៃ​ក្រុមហ៊ុន NI Development Co. Ltd.៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu