Ad Code

តាម​ទាន​ប្រពន្ធ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​សា​ហាយ​ក្នុង​បន្ទប់​ជួល​ធាក់​ទ្វារ​ទម្លាយ​ចូល​ថតរូប​បាន​ទៀត



ភ្នំពេញ ៖ បុរស​ជា​ប្ដី​មាន​អាយុ​ចាស់​ជាង​ប្រពន្ធ​បន្ដិច ទើប​ប្រពន្ធ​បាន​លួច​ទាក់ទង​ស្នេហា​ជាមួយ​ប្រុស​ក្មេង​ជាង​ប្ដី​បាន​ដេក​ជាមួយគ្នា​ញឹកញាប់​តែ​ប្ដី​គ្មាន​ភស្តុតាង​ ទើប​នាង​ប្រកែកញ៉ាញ​តែ​លើក​នេះ​បុរស​ជា​ប្ដី​ ចំណាយពេល​តាមដាន​ប្រពន្ធ​ជា​បន្ដ​ទៀត​ទើប​ឃើញ​ជា​ក់​នឹង​ភ្នែក​ហើយ​ឆ្លៀត​ថតរូប​នាង​ទុកជា​ភស្តុតាង​ទៀត​ផង។



ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០៥​នាទី​ ព្រឹក​ថ្ងៃទី​៦ ខែមេសា​ ឆ្នាំ២០១៩ ស្ថិតនៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



តាម​ប្រភព​ព័ត​មានបាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​ស្គាល់ឈ្មោះ ខៀវ ស្រី​នី អាយុ​៣២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ហុង​វ៉ា ស្នាក់នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ផ្ចឹក ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ភាគី​ជា​ប្រុស​សហាយ មានឈ្មោះ ម៉ា ណា​រ៉ុង អាយុ​៣៦​ឆ្នាំ ជា​កម្មករ​រោងចក្រ​ហុង​វ៉ា​ជាមួយគ្នា ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រោក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង។ ដោយឡែក បុរស​ជា​ប្តី​មាន ឈ្មោះ​ទេព សា​វ៉េ​ត អាយុ​៥៥​ឆ្នាំ ជា​មន្ត្រីរាជការ មានកូន​២​នាក់ (​ប្រុសម្នាក់​ស្រី​ម្នាក់​) ក្នុងបន្ទុក​គ្រួសារ ដែល​ប្ដី​ប្រពន្ធ​១​គូ​នេះ​បាន​រៀបការ​ពេញ​ច្បាប់​ជាមួយគ្នា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ។



បើតាម​បុរស​ប្តី​បាន​ឲ្យដឹងថា កន្លងមក​គាត់​មានការ​សង្ស័យ​ថា​ ប្រពន្ធ​គាត់​មាន​សហាយ​ចឹ​ង​ដែរ​តែ​នៅពេល​គាត់​និយាយ​ទៅ​នាង​ប្រកែក​ញ៉ា​ញ​រហូត តែ​គាត់​បាន​ធ្វើ​ការណែនាំ​ថា​អាណិតកូន ផង​បើ​បែកបាក់​គ្នា​វា​មិន​ស្រួល​ទេ​ តែ​នាង​ហាក់​មិន​រវល់​ខ្វល់​យកចិត្តទុកដាក់​នូវ​ពាក្យ​ណែនាំ​របស់​ប្ដី​ខ្លួន​ឡើយ។ ប៉ុន្ដែ​រហូតមកដល់​ថ្ងៃកើតហេតុ​នេះ ខ្លួន​មានការ​សង្ស័យ​ទៀត ហើយ​ខណៈ​ប្រពន្ធ​ទាញ​ម៉ូតូ​ជិះ​ចេញពីផ្ទះ​ប្រាប់​ថា ​ទៅធ្វើ​ការ​នោះ ខ្លួន​ក៏បាន​តាមដាន​ពីក្រោយ ជា​បើ​រហូត។

នៅពេល​តាមដាន​ឲ្យ​ដល់ទី​បញ្ចប់​ទើប​ដឹង​ការពិត​ថា ប្រពន្ធ​មិនបាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​នោះ​ទេ បែរ​នាង​ជិះ​មក​រក​បន្ទប់​ប្រុស​សា​ហាយ​នោះ​ទៅវិញ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​នេះ​សង្កា​ត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ពេលនោះ​ដោយសារ​ទ្រាំលែង​បាន ក៏បាន​ធាក់​ទ្វារ​បន្ទប់​ចូលទៅ ក៏​ឃើញ​ប្រពន្ធ​និង​ប្រុស​សហាយ​ច្បាស់នឹង​ភ្នែក គឺ​កំពុង​ដោះ​សម្លៀកបំពាក់​បម្រុង​រួមភេទ​ជាមួយគ្នា ទើប​ខ្លួន​បាន​យក​ទូរស័ព្ទ​មក​ថត​ពួកគេ​ទាំង​២​នាក់​ទុកជា​ភស្តុតាង​តែម្ដង។ បន្ទាប់មក​លោក​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ទៅ​ឃាត់ខ្លួន​ដើម្បី​សួរនាំ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu