បន្ទាយមានជ័យ ៖ ជនសង្ស័យ១០នាក់ពូនផ្តុំគ្នាជក់គ្រឿងញៀនត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនបាន១០នាក់បញ្ជូនទៅតុលាការបាននៅវេលាម៉ោង១អធ្រាត្រចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចម្តុំកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ អ៊ុំ សាខនបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង១០នាក់នោះ១ឈ្មោះ មួន ផានិត ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ២មានឈ្មោះ ដាវ ថាញ់ហ៊ុង ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ៣មានឈ្មោះ សន សា ភេទ ប្រុស អាយុ ២៧ឆ្នាំមុខរបរ ជាងដេរ៤មានឈ្មោះ ម៉ៅ ហៀង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបររើសអេតចាយ៥មានឈ្មោះ កូវ ធី ភេទប្រុស អាយ២៧ឆ្នាំ មុខរបរកម្មករ៦មានឈ្មោះ ឡុញ ធីតា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ស្បែកជើង៧មានឈ្មោះ យិន សុគន្ធ ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ៨មានឈ្មោះ ចាន់ សុរស់ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ ៩មានឈ្មោះ តូច ចំរើន ភេទ ប្រុស អាយុ ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ១០ មានឈ្មោះ សុខ ថេត ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រើសអេតចាយទាំង១០នាក់រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ១កូនថង់ ស្មើ ០.១៨ក្រាម កាំបិតប៉ាំងតោ ចំនួន ១បន្តោងលោហធាតុ ចំនួន ១ទូរស័ព្ទដៃ ចំនួន ២គ្រឿង នាឡិកាដៃ ចំនួន ២គ្រឿង ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូន ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងយោងតាមការធ្វើតេស្តទឹកនោម ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments