Ad Code

ស្អែក​នេះ​ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២០​នាក់ ​ត្រូវ​ឡើង​តុលាការ​ករណី​បំពាន​សាលដីកា​តុលាការ​កំពូល



បាត់ដំបង​ ៖ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​រៀបចំ​រួចជាស្រេច​ហើយ ​សម្រាប់​ការសម្រួល​ចរាចរ​ក្នុង​ការ​ធ្វើដំណើរ​របស់​អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាម​ការ​កោះហៅ​របស់​តំណាង​អយ្យការ។

លោក គឺ ប៊ុណ្ណា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បានចេញ​ដីកា​ជា​បន្តបន្ទាប់ កោះហៅ​អតីត​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២០​រូប នៅ​ខេត្ត​បាត់ដំបង ឱ្យចូល​បំភ្លឺ​នៅ​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​ករណី​ប្រឆាំង និង​សាលដីកា​តុលាការ​កំពូល ដែល​ចេញ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប៉ុន្តែ​ពួកគេ​មិន​ព្រម​អនុវត្តតាម។​

អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២០​នាក់​ ដែល​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​កោះហៅ​រួមមាន ៖
1 -​លោក ផាន់ រ៉េត អតីត​ជំទប់​ទី​១​សង្កាត់​ក្តុល​ដូនទាវ​
2- លោក រឿន កែម អតីត​ចៅសង្កាត់​ក្តុល​ដូនទាវ​
3- កញ្ញា ស៊ិន រ៉ូ​ហ្សេ​ត អតីត​ចៅសង្កាត់​អូរ​ចារ​
4- លោក ម៉ក់ រ៉ា អតីត​ចៅសង្កាត់​ទួល​តា​ឯក​
5- លោក ឃួន ចំ​រើ​ន អតីត​ចៅសង្កាត់​ចំការ​សំរោង​
6- លោក ខាន់ ប៊ុន​ផេង អតីត​ចៅសង្កាត់​ព្រែក​ព្រះស្តេច​
7- លោក ស៊ឹ​ម ឡៅ អតីត​សមាជិក​ប្រតិបត្តិ​គណបក្ស​ស្រុក​សំពៅ​លូន​
8- លោ ស៊ិន សាន អតីត​សមាជិក​ប្រតិបត្តិ​បក្ស​ស្រុក​សំពៅ​លូន​
9- លោក ពួក លី​ហាក់ អតីត​សមាជិក​ក្រុមប្រឹក្សា​
10-​លោក ថោង សារឿន អតីត​ប្រធាន​ប្រតិបត្តិ​ស្រុក​គាស់ក្រឡ​
11-​លោក គង់ ប៊ុន ហ៊ាង អតីត​សមាជិក​ប្រតិបត្តិ​ខេត្ត​
12-​លោក ឌឹ​ម សារឿន អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​
13- លោក តន់ សាម៉ន អតីត​ចៅ​សង្កាត់​វត្ត​គរ​
14- លោក ហម អ៊ា​ប អ​តីត​ក្រុមប្រឹក្សា​ស្រុក​សង្កែ​
15- លោក យួ​ម ដួង អតីត​ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង​
16- លោក វី វ័​ន្ត អតីត​ក្រុមប្រឹក្សា​ស្រុក​សង្កែ​
17- លោក សាំង ប៊ុន​ម៉ៅ អតីត​ចៅ​សង្កាត់​រង​ទី​១ សង្កាត់​ស្វាយប៉ោ​
18- លោក ស៊ុន ចំរើន អតីត​មេឃុំ​ពាម​ឯក​
19- លោក សុខ សុភ​ក្តិ ជំទប់​ទី​១ ឃុំ​ព្រែក​នរិន្ទ​
20- លោក ភឿ​ក ឡុំ អតីត​មេឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​។​

ការ​កោះហៅ​អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២០​នាក់​ពី​សំណាក់​អយ្យការ​អម​តុលាការ​ខេត្ត​ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ព្រឹក​ថ្ងៃទី​០៩​ឧសភា ឆ្នាំ​២០១៩​នេះ​តទៅ ពាក់ព័ន្ធ​ការ​ប្រឆាំង​នឹង​សាល​ដីកា​​របស់​តុលាការ​កំពូល​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ដែល​ហាម​មិន​អោយ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ ក្រោយពេល​តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

កញ្ញាស៊ិន រ៉ូ​ហ្សេ​ត ជា​អតីត​ចៅសង្កាត់​អូ​ចារ ធ្លាប់​អះអាងថា ​នឹង​ចូលខ្លួន​តាម​ការកោះហៅរ​បស់​តុលាការ នា​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩​នេះ៕ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu