ភ្នំពេញ ៖ បន្ទាប់ពីមានការងឿងឆ្ងល់ពីអតិថិជនមួយចំនួនដែលមិនទាន់បានឈ្នះរង្វាន់ធំអ្វី មួយសោះពីស្រាបៀរកម្ពុជានៅឡើយ ជាពិសេសរង្វាន់ ៤លានរៀល និង ៤០លានរៀល ហើយសង្កេតឃើញតែអតិថិជនផ្សេងៗទាំងពីបណ្តាលខេត្តក្រុងផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជាឈ្នះឥតឈប់ ធ្វើអោយអតិថិជនមួយចំនួនចោទសួរថា តើមកដល់ពេលនេះ រង្វាន់ធំ ៤លានរៀល និង ៤០លានរៀល ក្នុងក្រវិលកំប៉ុងស្រាបៀរកម្ពុជា នៅសល់ចំនួន ប៉ុន្មានទៀតនៅលើទីផ្សារនាពេលបច្ចុប្បន្ន។
លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបកស្រាយនូវចម្ងល់ ខាងលើភ្លាមៗមិនបង្អង់យូរថា “ដោយយោងតាមទិន្នន័យអតិថិជនដែលឈ្នះទឹកប្រាក់ ៤លានរៀល ហើយបានប្រាក់រួចសរុបមកដល់ថ្ងៃច័ន្ទទី ៦ ឧសភា នេះ គឺមានចំនួនសរុប ១០៨៨នាក់ ដូច្នេះរង្វាន់សរុបដែលសល់ក្នុងក្រវិលកំប៉ុងស្រាបៀរកម្ពុជា នៅលើទីផ្សារ នៅមានចំនួន ៩១២ កំប៉ុងទៀត ពីព្រោះរង្វាន់ទឹកប្រាក់ ៤លានរៀលនេះ គឺមានចំនួនរហូតទៅ ដល់ ២០០០រង្វាន់ឯណោះសម្រាប់កម្មវិធីផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរកម្ពុជា រីឯរង្វាន់ ៤០លានរៀលវិញ មកដល់ពេលនេះគឺអតិថិជនដែលឈ្នះ ហើយបានមកបើក ប្រាក់រង្វាន់រួចរាល់ចំនួន ៣៥នាក់ហើយ ដូច្នេះរង្វាន់៤០លានរៀលនេះ នៅសល់ ៦៥រង្វាន់ ទៀត ស្ថិតក្នុងកំប៉ុងស្រាបៀរកម្ពុជានៅលើទីផ្សារនៅឡើយ។”
លោកស្រីក៏បានសូមថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាទាំងអស់ដែលបានគាំទ្រដល់ផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ដែលផលិតឡើយដោយ វិស្វករជំនាញបណ្តុះបណ្តាលពីប្រទេសអាល្លឺម៉ង់ រោងចក្រធំទូលាយ បរិស្ថានស្អាត អនុលោមតាមបរិស្ថានស្តង់អន្តរជាតិ ISO 14001 និង បំពាក់ដោយម៉ាស៊ីនបរិក្ខារ ទំនើបស្វ័យប្រវត្តិ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និង រសជាតិឆ្ងាញ់បំផុត ដែលផ្សំឡើងដោយគ្រឿងផ្សំនាំចូលពីសហរដ្ឋអាមេរិកក្រុមហ៊ុន អេ ឌី អឹម និង អាល្លឺម៉ង់។
ហើយលោកស្រីក៏ក្រើនរម្លឹកដល់អតិថិជនដែលនិយមពិសាស្រាបៀរកម្ពុជា សូមកុំភ្លេចអោយ សោះរឿងឆែកមើលក្រវិលកំប៉ុងរបស់ខ្លួនរាល់ពេលគាស់ ជៀសវាងការបាត់បង់លាភសក្ការៈផ្ទាល់ខ្លួន ហើយបើបានឃើញរង្វាន់ធំភ្លាម កុំភ្លេចទំនាក់ទំនងមកកាន់លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២ ដើម្បីធ្វើការណាត់ជួបបើករង្វាន់៕
សូមពិសាដោយការទទួលខុសត្រូវ!
Source: Kampuchea Thmey Daily
0 Comments