Ad Code

ប្រើ​ល្បិច​ទៅ​រក​ទិញ​ទូរស័ព្ទ​ ពេល​ម្ចាស់​ហាង​ភ្លេចខ្លួន​ លួច​យក​ គេច​បាន​២​ថ្ងៃ ​ត្រូវ​ជាប់អន្ទាក់​



ភ្នំពេញ​ ៖​ យុវជន​ម្នា​ក់ បាន​​ទៅរក​ទិញ​ទូរស័ព្ទ​ ខណៈដែល​អ្នក់លក់​យក​ទូរស័ព្ទ​ឲ្យ​មើល​ គាប់​ជួន ​អ្នក​លក់​ភ្លេចខ្លួន ​ក៏​ឆ្លៀតឱកាស​លួច​យក​គេចខ្លួន​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ ត្រូវ​ជាប់​ខ្នោះដៃ​របស់​កម្លាំង​សមត្ថកិច្ច​។​

មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ​ការឃាត់ខ្លួន​ជនសង្ស័យ​​​ក្នុងករណី​លួច​(​ទូរស័ព្ទ​ដៃ​)​នេះ ​ធ្វើ​ឡើង ​នៅ​ថ្ងៃ​​ទី​០៨​ ខែ​ឧសភា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៣​និង​១៥​នាទី​ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​កាលពី​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​និង​៣០​នាទី ​នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ​ជី​ម៉ី​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៥៩Eo ​ផ្លូវ​លេខ​១៤៨​ភូមិ​៨ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ​គឺ​ ឈ្មោះ សោម ពិ​ទូ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​លេខ​៤៧ ​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ ឈ្មោះ ប៉ាល់ វិ​រៈ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​លក់​ទូរស័ព្ទ​ដៃ ​ស្នាក់នៅ​ផ្ទះ​ជួល​លេខ​៥៩Eo ​ផ្លូវ​១៤៨ ​ភូមិ​៨​ សង្កាត់​ផ្សារកណ្តាល​ទី​១ ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ​ដំណើររឿង​ហេតុ​នោះ ​គឺ​កាល​ថ្ងៃទី​០៦​ ខែ​ឧសភា ​ឆ្នាំ​២០១៩​វេលា​ម៉ោង​១១​និង​៣០​នាទី​ ជនរងគ្រោះ​ឈ្មោះ​ បាល់ វិ​រៈ​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ កំពុងតែ​អង្គុយ​លក់ដូរ​នៅក្នុង​ហាង​លក់​ទូរស័ព្ទដៃ​យីហោ​ជី​ម៉ី​ ពេលនោះ​ជនសង្ស័យ​ ឈ្មោះ ​សោម ពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ​ក៏បាន​មក​សួររក​ទិញ​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​7​ផ្លើស​ ហើយ​ប្រើ​ល្បិច​សុំ​ទូរស័ព្ទ​ដៃ ជន​រងគ្រោះ​មើល​ គោលបំណង​ចង់​ទិញ​ និង​តថ្លៃ ពេល​ឃើញ​ជនរងគ្រោះ​ភ្លេចខ្លួន ​ស្រាប់តែ​ជន​សង្ស័យ​បាន​លួច​យក​ទូរស័ព្ទ​ដៃ​គេចខ្លួនបាត់​តែម្តង​។ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១ ​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​០៨​ ខែឧសភា​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៣​និង​១៥​នាទី​ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សោម ពិ​ទូ បាន​នៅ​ចំណុច​មុខ​សណ្ឋាគារ​កា​សា ​ផ្លូវ​លេខ​៤៧​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ យក​មក​ធ្វើការ​សាកសួរ​តែម្តង​។​

​សម្ភារៈ​បាត់បង់ ទូរស័ព្ទ​ដៃ​មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន​7​ផ្លើស​ផ្កាឈូក​១​គ្រឿង​។​ ចំពោះមុខ​ កម្លាំង​ខណ្ឌ ប៉ុស្តិ៍ ​កំពុង​ប្រើ​វិធាន​ការ​ជំនាញ​ស្រាវជ្រាវ​រក​បក្ខពួក​ និង​សកម្មភាព​បាន​ប្រព្រឹត្ត​កន្លងមក ​និង​បាន​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu