Ad Code

វិទ្យុទាក់ទង​១៧៥​គ្រឿង ដែលជា​អំណោយ​របស់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ត្រូវ​បាន​ប្រគល់​ជូន​ក​ង​កម្លាំង​នគរបាល​ក្នុង​ខេត្ត​ស្វាយរៀង​



​ស្វាយរៀង​ ៖​ កាលពី​រសៀល​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​ស្វាយ​រៀង បាន​ធ្វើ​ពិធី​ប្រគល់​វិទ្យុ​ទាក់ទង​ម៉ូ​ដែល Motorola 4GLTE ស៊េរី​ទំនើប​ចំនួន​១៧៥​គ្រឿង សរុប​ជា​ទឹកប្រាក់ ប្រមាណ​១៩,២៥០ដុល្លារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ លោក​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ជូន​ដល់​អង្គភាព​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ដែល​ពិធី​នេះ ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ។​
​
លោក​ឧត្ដមសេនីយ៍​ទោ ​កឹង ឃ​ន​ បាន​ឲ្យ​ដឹង​ថា ​វិទ្យុ​ទាក់ទង​ដែល​ត្រូវ​ចែកជូន​នា​ឱកាស​នេះ ត្រូវ​បាន​បែងចែក​ជូន​ដល់ លោក លោកស្រី ស្នងការ​រង លោក​អនុប្រធាន​សេនាធិការ អនុប្រធាន​ការិយាល័យ​កណ្តាល លោក លោកស្រី នាយការិយាល័យ លោក​អធិការ​នគរបាល​ទាំង​៨ ក្រុង​.​ស្រុក លោក​មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន ទាំង​២ លោក លោកស្រី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៨០​ប៉ុស្តិ៍ លោកនាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន និង មន្ត្រីនគរបាល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

លោកស្នងការ បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​បន្ត​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជា​ពលរដ្ឋ និង​សង្គមជាតិ ឲ្យ​បាន​ល្អប្រសើរ ដើម្បី​តបស្នង​ដល់​លោក​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ដែល​តែងតែ​គិតគូរ ដល់​កងកម្លាំង​នគរបាល​គ្រប់​លំដាប់​ថ្នាក់​៕​

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu