ភ្នំពេញ ៖ បន្ទាប់ពីដាក់ខ្លួនប្រឡូកចូលវិស័យសិល្បៈអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ កំពូលតារាចម្រៀងប្រុសដែលកំពុងមានឈ្មោះបោះសំឡេង និងស្ថិតក្នុងដួងចិត្តយុវវ័យ គឺ លោក ខាន់ ជេមស៍ ថ្មីៗនេះ ក៏ស្រាប់តែប្រកាសវិនិយោគលើវិស័យជំនួញអចលនទ្រព្យដោយគម្រោងនេះមានទីតាំង ស្ថិតនៅភូមិបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមការបញ្ជាក់របស់តារាចម្រៀង លោក ខាន់ ជេមស៍ បាននិយាយឲ្យដឹងថា មូលហេតុដែលរូបលោកសម្រេចចិត្តចាប់យកមុខជំនួញអចលនទ្រព្យបន្ថែមលើអាជីពសិល្បៈ បច្ចុប្បន្ននោះដោយសារតែវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃកំពុងតែមានការរីកចម្រើនលឿន និងកំពុងតែមានការអភិវឌ្ឍ ហើយនេះជាមុខជំនួញមួយដែលលោកស្រឡាញ់ក្រៅពីអាជីពសិល្បៈចម្រៀង។
លោកថា អ្វីដែលសំខាន់ខ្ញុំធ្វើជំនួញនេះ មានដៃគូល្អ និងច្បាស់លាស់ ហើយគាត់ជាបុគ្គលល្បីពោលគឺយើងយើងចាប់ដៃគ្នារកស៊ីដោយជឿជាក់គ្នា១០០ភាគរយតែម្តង។
លោក ខាន់ ជេមស៍ បាននិយាយឲ្យដឹងទៀតថា បើសិនជាអតិថិជនទិញដីបានដី ព្រោះក្រុមហ៊ុនមិនបានភូតភរបោកប្រាស់គ្នានោះទេ មានន័យថា ពួកយើងរកស៊ីត្រឹមត្រូវ។ ដូច្នេះ លោកចង់ឲ្យអ្នកគាំទ្រទាំងអស់បានមកវិនិយោគជាមួយគ្នានូវគម្រោងនីមួយៗ ដើម្បីអាចទទួលបានផលចំណេញទាំងអស់គ្នា ហើយអតិថិជនក៏អាចទទួលបានដៃគូរវិនិយោគល្អៗ ព្រោះពួកយើងមិនលក់កេរ្តិ៍ឈ្មោះនោះទេដោយសារតែទម្រាំបានកសាងកេរ្តិ៍ឈ្មោះល្បីដល់សព្វថ្ងៃនេះមិនមែនជារឿងងាយទេ ហេតុនេះអ្នកដែលបានទិញដីហើយ នឹងទទួលបានដី និងផលចំណេញភ្លាមៗតែម្តង។
តារាប្រុស លោក ខាន់ ជេមស៍ បាននិយាយទៀតថា នេះជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូចមក គឺស្រឡាញ់លើវិស័យដីធ្លី និងផ្ទះហើយនេះជាជំហានមួយដែលខ្ញុំបានដើរមកដល់ចំណុចខ្ញុំចង់បានរួចសម្រេចតាមក្តីបំណងពិតៗហើយអាជីពសិល្បៈខ្ញុំមិនបោះបង់ចោលទេ។ នេះជាគម្រោងទី២របស់ខ្ញុំជាមួយនឹង លោក ឡុង បូរ៉ា វិនិយោគលើវិស័យដីធ្លីនេះផងដែរ។
លោក ខាន់ ជេមស៍ បន្ថែមទៀតថា ចំពោះគម្រោងដីឡូត៍ពិសេស គឺមានតម្លៃត្រឹមតែ៥.៩៩៩ដុល្លារពោលគឺមិនដែលធ្លាប់មានពីមុនមកទេ ដែលមានទីតាំងនៅរង្វង់មូលស្ពានព្រែកតាម៉ាក់ 7NG បានចាប់ផ្តើមបើកលក់ហើយ។ គម្រោងពុះដីឡូត៍ទីពីររបស់ លោក ខាន់ ជេមស៍ និងលោក ឡុង បូរ៉ា គឺទិញ១ ឡូត៍ថែមជូន១ឡូត៍ អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖០១០ ២២២ ១៦៨, ០១២ ៥០៥ ៤៧៥ ,០១៥ ៧០៥ ០១៩។
ជាការកត់សម្គាល់បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានការរីកចម្រើនខ្លាំងនៅរយៈពេលជាង១ទសវត្សចុងក្រោយនេះ ខណៈមានអ្នកវិនិយោគជាច្រើនបានបោះទុនវិនិយោគ និងកំពុងអភិវឌ្ឍន៍នៅទីក្រុង ឬតាមបណ្តាជាយក្រុង ក៏ដូចជានៅតាមបណ្តាលខេត្តមួយចំនួន ដែលមានសក្ដានុពលសំខាន់ៗដូចជា ៖ ក្រុងព្រះសីហនុ, សៀមរាប ,ក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងកំពង់ចាមជាដើម៕
Source: Kampuchea Thmey Daily
0 Comments