Ad Code

Google ត្រៀម​ចេញមុខ​ងារ​ឯកជន​ថ្មី​ដើម្បី​កំណត់​ការតាមដាន​លើ​អ៊ី​ន​ធើ​ណិ​ត​



កាសែត Wall Street បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ក្រុមហ៊ុន Alphabet Inc​របស់ Google ត្រៀម​នឹងដាក់​ចេញ​នូវ​មុខងារ​ថ្មី​មួយ​នៅលើ Browser Chrome ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​ទប់ស្កាត់​ការតាមដាន Cookies លើ Browser របស់​ពួកគេ​។​

Cookies គឺជា​សំណុំ​អក្សរ​តូចៗ​ដែល​តាមដាន​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​និង​ត្រូវបាន​ប្រើ​ដោយ​ក្រុម​អ្នក​ផ្សាយពាណិជ្ជកម្ម​ដើម្បី​កំណត់​គោលដៅ​អតិថិជន​របស់ខ្លួន​ជុំវិញ​ចំណង់​ចំណូលចិត្ត​ដែល​អ្នកប្រើប្រាស់​ទាំងនោះ​បង្ហាញឡើង​ពេល​កំពុង​ស្វែងរក​អ្វីមួយ​លើ​អ៊ី​ន​ធើ​ណិ​ត​។​

យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវ​eMarketer​បានឱ្យដឹងថា​អ្នកប្រើប្រាស់​ប្រមាណ​៣​ពាន់​លាន​នាក់​របស់ Google បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​រុករក​លើ​អ៊ី​ន​ធើ​ណិ​ត​មួយ​នេះ​ក្លាយជា​អ្នកលក់​ពាណិជ្ជកម្ម​លើ​អ៊ី​ន​ធើ​ណិ​ត​ធំ​បំផុត​របស់​ពិភពលោក ដោយ​ទាញ​បាន​១​ភាគ​៣​នៃ​ប្រាក់ចំណូល​សរុប នាំមុខ Facebook Inc ដែលជា​ដៃគូ​ប្រជែង​ដល់​ទៅ​២០%​។​

eMarketer​ក៏បាន​ទស្សន៍ទាយ​ផងដែរ​ថា ការចំណាយ​លើ​ការផ្សាយពាណិជ្ជកម្ម​លើ​ឌីជីថល​សរុប​ក្នុង​សហរដ្ឋអាមេរិក​នឹង​កើនឡើង​១៩% គឺ​ជិត​១៣០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

មែនទែនទៅ Google បានធ្វើការ​លើ​គម្រោង Cookies នេះ​ហោចណាស់​ក៏​៦​ឆ្នាំ​ហើយ​ដែរ​ប៉ុន្តែ​ក៏បាន​បង្កើន​សន្ទុះ​ឡើងវិញ​បន្ទាប់ពី​មាន​ករណី​ផ្ទុះឡើង​ថា​ព័ត៌មាន​ឯកជន​របស់​អ្នកប្រើប្រាស់ Facebook ជាច្រើន​នាក់​ត្រូវបាន​បែកធ្លាយ​និង​ចែកចាយ​ទៅកាន់​ក្រុមហ៊ុន Cambridge Analytica កាលពី​ឆ្នាំទៅ​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន Apple Inc​បាន​បញ្ឈប់​ការតាមដាន Cookies របស់​អ្នកប្រើប្រាស់​នៅលើ​កម្មវិធី​រុករក Safari ក្នុង​ឆ្នាំ​២០១៧​ចំណែក​ក្រុមហ៊ុន Mozilla Corp's Firefox ក៏បាន​ធ្វើ​ដូចគ្នា​ដែរ​ក្នុង​ឆ្នាំ​២០១៨៕ REUTERS


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu