Ad Code

ក្រុម​ Hacker លួច​យក Bitcoin ដែល​មាន​តម្លៃ​សរុប​៤១​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ដោះដូរ​រូបិយប័ណ្ណ​ឌីជីថល Binance



ក្រុមហ៊ុន​ដោះដូរ​រូបិយប័ណ្ណ​ឌីជីថល​ធំ​បំផុត​របស់​ពិភពលោក​Binance​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ពួកក្រុម Hacker បាន​លួច​យក​កាក់ Bitcoin តម្លៃ​៤១​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ទៅ​ដែល​នេះ​ជា​ករណី​ចុងក្រោយបង្អស់​នៃ​ករណី​ចោរកម្ម​រូបិយប័ណ្ណ​ឌីជីថល​ទូទាំង​ពិភពលោក​។​

យោងតាម​ការចុះផ្សាយ​នៅលើ​វិ​ប​សាយ​ក្រុមហ៊ុន​Binance ដោយ​នាយក​ប្រតិបត្តិ​លោក Zhao Changpeng ថា Bitcoin​ចំនួន​៧​ពាន់​ត្រូវបាន​ដកយក​ចេញ​ដោយ​ក្រុម Hacker ប្រើ​វិធីសាស្ត្រ​ចម្រុះ​រួមទាំង​ការប្រើ​អ៊ីម៉េល​ស្ទូច (Phising) ធ្វើជា​មេរោគ​និង​វិធី​វាយប្រហារ​ផ្សេងៗ​ទៀត​។​

ការចុះផ្សាយ​នេះ​បានឱ្យដឹង​បន្ថែមថា​ប្រាក់​របស់​អតិថិជន​មិនមាន​ការប៉ះពាល់​អ្វី​ឡើយ​ព្រោះ​ខាង​ក្រុមហ៊ុន​នឹង​ប្រើ​មូលនិធិ​ទ្រព្យសម្បត្តិ​ដែលមាន​សុវត្ថិភាព​បង្វិល​ជូន​អតិថិជន​វិញ​ចំពោះ​ការបាត់បង់​នេះ​។​តម្លៃ Bitcoin បាន​ធ្លាក់ចុះ​ដល់ ៤,២% ក្នុង​ទីផ្សារ​អាស៊ី​ស្របពេល​ដែលមាន​ព័ត៌មាន​លេចឮ​ពី​ការវាយប្រហារ​របស់​ក្រុម Hacker នេះ​។

ការស្រាវជ្រាវ​ពី​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បានបង្ហាញ​ថា​កាលពី​ឆ្នាំមុន​រូបិយប័ណ្ណ​ឌីជីថល​ប្រមាណ​៩៥០​លាន​ដុល្លារ​ក៏ត្រូវ​បាន​លួច​ចេញពី​ក្រុមហ៊ុន​ដោះដូរ​និង​ក្រុមហ៊ុន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដូចជា Wallets​ជាដើម​ដែលជា​តួលេខ​កើនឡើង​ជិត​២៦០% ធៀប​ជាមួយ​ឆ្នាំ​កន្លងទៅ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu